ទាន់ហេតុការណ៍
យោធា​មី​យ៉ាន់​ម៉ា​ថ្កោលទោស​អាស៊ាន​ដែល​ដក​ប្រមុខ​យោធា​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​តំបន់​នា​ពេល​ខាង​មុខ »»» រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ »»» ម្លៃសាំងធម្មតា ៤,៣០០រៀល និងម៉ាស៊ូតតម្លៃ៤,០០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែតុលា »»» នាវាចម្បាំងអូស្ដ្រាលី ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយកងទ័ពជើងទឹក និងនាំយកសម្ភារប្រឆាំងកូវីដជូនកម្ពុជា »»» ស្ថានភាពជំងឺកីឡាករជម្រើសជាតិ ៦រូបនៅបារ៉ែន មានសុខភាពធម្មតា មិនមានអាការៈអ្វីទៀតឡើយ »»» ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន »»» U-23 កម្ពុជា ធ្វើដំណើរដល់ជប៉ុន ខណៈកីឡាករជម្រើសជាតិ ១០នាក់មកដល់មាតុភូមិដោយសុវត្ថិភាព, កីឡាករ ៦រូបកំពុងសម្រាកព្យាបាលនៅបារ៉ែន »»» Honda ធ្វើដំណើរជាង ៥ពាន់គីឡូម៉ែត្រទៅជួយក្លិប Suduva យប់មិញ ក្រោយដឹកនាំកម្ពុជាទម្លាក់កោះហ្គាំ របស់អាមេរិក »»» រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមពីអាជីវកម្មដែលអាចបើកដំណើរការបាន ខណៈរោងភាពយន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងក្លឹបកម្សាន្ដគ្រប់ប្រភេទបន្ដផ្អាកដដែល »»» ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត នឹងប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ
0

សម្តេចក្រឡាហោម ស ខេង ធ្វើជាមន្ដ្រីកុំឱកាសនិយម កុំភ្លើតភ្លើនតួនាទី ឬមុខតំណែងរបស់ខ្លួន ត្រូវប្រកាន់ខ្ជាប់នូវផលប្រយោជន៍សាធារណៈ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ធ្វើជាមន្ដ្រីកុំឱកាសនិយម កុំភ្លើតភ្លើននូវតួនាទី ឬមុខតំណែងរបស់ខ្លួន ហើយមន្ត្រីគ្រប់រូបត្រូវប្រកាន់ខ្ជាប់ផលប្រយោជន៍សាធារណៈជាសំខាន់ កុំគិតពីបក្ខពួកគ្រួសារនិយម។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានលើកឧទាហរណ៍ថា នៅពេលខ្លួនបានធ្វើជាអភិបាលស្រុក ឬបានតួនាទីអ្វីផ្សេងៗទៀត ចុះហត្ថលេខាតាមចិត្តនោះ គឺនាំឱ្យមានបញ្ហា ដូច្នេះមុនចុះហត្ថលេខា ត្រូវពិគ្រោះយោបល់ជាមួយស្ថាប័ន្ធពាក់ព័ន្ធឱ្យត្រឹមត្រូវបំផុតសិន។

សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «មន្ដ្រីរបស់យើងពេលបានទទួលការងារនេះ ការងារនោះ។ ជាការពិតណាស់កិត្តិយសរបស់យើង មានឱកាសដើម្បីធ្វើការងារទាំងនោះ ប៉ុន្ដែយើងមិនត្រូវភ្លើតភ្លើននូវតួនាទី និងមុខតំណែងរបស់ខ្លួនឡើយ»។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏បានដាស់តឿនដល់មន្ត្រីគ្រប់ជាន់ថ្នាក់ កុំធ្វើខ្លួនជាមន្ត្រីឱកាសនិយម ដែលបង្កឱ្យមានបញ្ហាដល់សង្គម និងខ្លួងឯងផ្ទាល់ ព្រោះថា ឱកាសនិយមនេះ នាំឱ្យមានការឆ្លៀតឱកាសប្រើអំណាចបំពានទៅលើអ្នកដទៃ។

សម្ដេចក្រឡាហោម បានណែនាំដល់មន្ដ្រីគ្រប់ជាន់ថ្នាក់ទាំងអស់ថា ត្រូវយកចិត្តទុកដាក់ និងអនុវត្តការងាររបស់ខ្លួនជាប់ជានិច្ច ឈរលើភាពត្រឹមត្រូវស្របច្បាប់ និងយុត្តិធម៌។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានណែនាំថា រាល់ប្រាស្រ័យទាក់ទងរវាង ក្រុមប្រឹក្សា និងអភិបាលខេត្ត នៅក្នុងការគ្រប់គ្រងជាទូទៅរបស់រដ្ឋបាលខេត្ត រាប់បញ្ជូលទាំងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន ការរៀបចំ និងប្រើប្រាស់ថវិកា គ្រប់គ្រងបុគ្គលិក ការប្រើប្រាស់ត្រា ចាំបាត់ត្រូវគិតអំពីផលប្រយោជន៍សាធារណៈជាសំខាន់ ដោយគ្មានប្រកាន់បក្សពួកគ្រួសារនិយម និងផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

សម្ដេចក្រឡាហោម បានបន្ដទៀតថា ក្រុមប្រឹក្សា និងអភិបាលខេត្ត ជាពិសេស ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ត្រូវខិតខំសម្របសម្រួលពិភាក្សាគ្នា និងពិគ្រោះយោបល់គ្នាលើកឡើងអំពីគំនិតផ្ដួតផ្ដើម និងដោះស្រាយលើបញ្ហាសំខាន់ៗ ដែលបញ្ហាទាំងនោះ អាចដាក់ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីអនុម័តជាមុន ឬបញ្ហាដែលអាចសម្រេច និងអនុវត្តដោយអភិបាលខេត្តផ្ទាល់ ដែលសម្តេចថា បញ្ហាទាំងអស់នេះត្រូវតែដាក់ចូលក្នុងកិច្ចប្រជុំនេះ ហើយពិភាក្សារួមគ្នាដោះស្រាយ

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបចូលកាន់មុខតំណែងថ្មី និងអជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ការពារបូរណភាពទឹកដី និងធនធានធម្មជាតិឱ្យបានគង់វង្ស ព្រោះជាទ្រព្យសម្បត្តិរបស់ជាតិ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដោយសង្កត់ធន់ថា បើគ្មានសុខសន្ដិភាព វានឹងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត។ សម្ដេចក្រឡាហោម បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេស ត្រូវផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋ ដោយតម្លាភាព ត្រឹមត្រូវ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់នៅទូទាំងខេត្ត ត្រូវអនុវត្តអភិក្រមទាំង៥ ឱ្យបានជាប់ជានិច្ច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com