ទាន់ហេតុការណ៍
យោធា​មី​យ៉ាន់​ម៉ា​ថ្កោលទោស​អាស៊ាន​ដែល​ដក​ប្រមុខ​យោធា​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​តំបន់​នា​ពេល​ខាង​មុខ »»» រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ »»» ម្លៃសាំងធម្មតា ៤,៣០០រៀល និងម៉ាស៊ូតតម្លៃ៤,០០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែតុលា »»» នាវាចម្បាំងអូស្ដ្រាលី ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយកងទ័ពជើងទឹក និងនាំយកសម្ភារប្រឆាំងកូវីដជូនកម្ពុជា »»» ស្ថានភាពជំងឺកីឡាករជម្រើសជាតិ ៦រូបនៅបារ៉ែន មានសុខភាពធម្មតា មិនមានអាការៈអ្វីទៀតឡើយ »»» ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន »»» U-23 កម្ពុជា ធ្វើដំណើរដល់ជប៉ុន ខណៈកីឡាករជម្រើសជាតិ ១០នាក់មកដល់មាតុភូមិដោយសុវត្ថិភាព, កីឡាករ ៦រូបកំពុងសម្រាកព្យាបាលនៅបារ៉ែន »»» Honda ធ្វើដំណើរជាង ៥ពាន់គីឡូម៉ែត្រទៅជួយក្លិប Suduva យប់មិញ ក្រោយដឹកនាំកម្ពុជាទម្លាក់កោះហ្គាំ របស់អាមេរិក »»» រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមពីអាជីវកម្មដែលអាចបើកដំណើរការបាន ខណៈរោងភាពយន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងក្លឹបកម្សាន្ដគ្រប់ប្រភេទបន្ដផ្អាកដដែល »»» ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត នឹងប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ
0

សហរដ្ឋអាមេរិក​អំពាវ​នាវ​ឱ្យ​អ៊ីរ៉ង់​វិលត្រឡប់​មក​រក​កិច្ចចរចា​នុយក្លេអ៊ែរ​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​

​អាមេរិក​៖ រដ្ឋបាល​របស់លោក​ប្រធានាធិបតី Biden បាន​អំពាវនាវ​ឱ្យមាន​ការវិល​ត្រឡប់មក​រក​កិច្ចចរចា​ឡើងវិញ​នៅក្នុង​ទីក្រុង​វី​យែ​ន ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើងវិញ ប៉ុន្តែ​បាន​និយាយថា ​ការបន្ត​ការចរចា​គឺ​អាស្រ័យ​លើ​អ៊ីរ៉ង់​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ​លោក Ned Price បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង​វ៉ាស៊ីនតោន​មាន​ឆន្ទៈបន្ត​កិច្ចចរចា​នេះ​ នៅ​ពេល​ដែល​ទីក្រុង​តេ​អេ​រ៉ង់​យល់ព្រម​ចូលរួម​ក្នុង​ការចរចា​ឡើងវិញ ដោយ​សង្កត់​ធ្ងន់​ថា​ ផ្លូវ​ឆ្ពោះ​ទៅ​រក​ការទូត​នៅតែ​បើកចំហ​ជានិច្ច​។​ ​ការចរចា​បាន​តើ​ត​ឡើងតាំងពី​ខែ​មិថុនា​មក ភ្លាមៗ​បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​អភិរក្សនិយម​អ៊ីរ៉ង់ លោក Ebrahim Raisi​។

​លោក Price បាន​និយាយ​ថា យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ យើង​មាន​ឆន្ទៈ​ និង​លទ្ធភាព​វិល​ត្រឡប់​ទៅកាន់​ទីក្រុង​វី​យែ​ន​វិញ​ភ្លាមៗ​នៅ​ពេល​ដែល​យើង​មាន​ដៃគូ​ចរចា។​ ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុភាគី​ឆ្នាំ២០១៥ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ (JCPOA) បាន​ឃើញ​ប្រទេស​អ៊ីរ៉ង់​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​សេដ្ឋកិច្ច​របស់​ខ្លួន​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com