ទាន់ហេតុការណ៍
យោធា​មី​យ៉ាន់​ម៉ា​ថ្កោលទោស​អាស៊ាន​ដែល​ដក​ប្រមុខ​យោធា​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​តំបន់​នា​ពេល​ខាង​មុខ »»» រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ »»» ម្លៃសាំងធម្មតា ៤,៣០០រៀល និងម៉ាស៊ូតតម្លៃ៤,០០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែតុលា »»» នាវាចម្បាំងអូស្ដ្រាលី ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយកងទ័ពជើងទឹក និងនាំយកសម្ភារប្រឆាំងកូវីដជូនកម្ពុជា »»» ស្ថានភាពជំងឺកីឡាករជម្រើសជាតិ ៦រូបនៅបារ៉ែន មានសុខភាពធម្មតា មិនមានអាការៈអ្វីទៀតឡើយ »»» ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន »»» U-23 កម្ពុជា ធ្វើដំណើរដល់ជប៉ុន ខណៈកីឡាករជម្រើសជាតិ ១០នាក់មកដល់មាតុភូមិដោយសុវត្ថិភាព, កីឡាករ ៦រូបកំពុងសម្រាកព្យាបាលនៅបារ៉ែន »»» Honda ធ្វើដំណើរជាង ៥ពាន់គីឡូម៉ែត្រទៅជួយក្លិប Suduva យប់មិញ ក្រោយដឹកនាំកម្ពុជាទម្លាក់កោះហ្គាំ របស់អាមេរិក »»» រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមពីអាជីវកម្មដែលអាចបើកដំណើរការបាន ខណៈរោងភាពយន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងក្លឹបកម្សាន្ដគ្រប់ប្រភេទបន្ដផ្អាកដដែល »»» ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត នឹងប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ
0

សម្តេចតេជោ ហ៊ុន សែន ចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីសម្តេចបានអាក់ខានលេងកីឡានេះអស់ពេលជាច្រើនខែ ដោយសារមមាញឹកការដឹកនាំប្រយុទ្ធនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការវាយកូនគោលនៅថ្ងៃនេះ ដែលមិនមែនជាថ្ងៃឈប់សម្រាក ប៉ុន្តែសម្តេចបញ្ជាក់ថា សម្តេចធ្វើការមិនមានថ្ងៃឈប់សម្រាកនោះទេ។

ក្រៅពីនេះសម្តេចតេជោ ក៏មិនភ្លេចជូនពរដល់បងប្អូនជនរួមជាតិ ឲ្យរួចចាកផុតពីជំងឺកូវីដ១៩ និងបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពអមដោយសារជាមួយអត្ថន័យយ៉ាងដូច្នេះថា «ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩។ ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ ព្រឹកនេះពុំមានភ្លៀងធ្លាក់ ព្រមពេលដែលឯកសារត្រូវបានពិនិត្យ និងចុះហត្ថលេខារួចរាល់ក៏ចេញមកវាយតែម្តង ព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជំងឺឆ្លងកូវីដ១៩ តាមរយៈវិធានការ៣កុំ៣ការពារ និងការចាក់វ៉ាក់សាំង»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com