ទាន់ហេតុការណ៍
យោធា​មី​យ៉ាន់​ម៉ា​ថ្កោលទោស​អាស៊ាន​ដែល​ដក​ប្រមុខ​យោធា​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​តំបន់​នា​ពេល​ខាង​មុខ »»» រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ »»» ម្លៃសាំងធម្មតា ៤,៣០០រៀល និងម៉ាស៊ូតតម្លៃ៤,០០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែតុលា »»» នាវាចម្បាំងអូស្ដ្រាលី ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយកងទ័ពជើងទឹក និងនាំយកសម្ភារប្រឆាំងកូវីដជូនកម្ពុជា »»» ស្ថានភាពជំងឺកីឡាករជម្រើសជាតិ ៦រូបនៅបារ៉ែន មានសុខភាពធម្មតា មិនមានអាការៈអ្វីទៀតឡើយ »»» ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន »»» U-23 កម្ពុជា ធ្វើដំណើរដល់ជប៉ុន ខណៈកីឡាករជម្រើសជាតិ ១០នាក់មកដល់មាតុភូមិដោយសុវត្ថិភាព, កីឡាករ ៦រូបកំពុងសម្រាកព្យាបាលនៅបារ៉ែន »»» Honda ធ្វើដំណើរជាង ៥ពាន់គីឡូម៉ែត្រទៅជួយក្លិប Suduva យប់មិញ ក្រោយដឹកនាំកម្ពុជាទម្លាក់កោះហ្គាំ របស់អាមេរិក »»» រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមពីអាជីវកម្មដែលអាចបើកដំណើរការបាន ខណៈរោងភាពយន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងក្លឹបកម្សាន្ដគ្រប់ប្រភេទបន្ដផ្អាកដដែល »»» ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត នឹងប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ
0

សម្តេចតេជោ បន្តផ្តល់អំណោយជូនមនុស្សចាស់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដនៅខេត្តបាត់ដំបង

បាត់ដំបង ៖ ស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ខែតុលានេះ បន្តផ្តល់អំណោយជូនមនុស្សចាស់ចំនួន៣រូប អាយុជាង១០០ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ថិតនៅខេត្តបាត់ដំបង។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៣ ខែតុលានេះ បន្តនាំអំណោយសប្បុធម៌របស់សម្តេចតេជោ ជាថវិការ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតាលោកយាយចំនួន៣រូបបន្ថែមទៀត ដែលមានអាយុជាង១០០ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

លោកតាលោកយាយទាំង៣នាក់នោះ មានឈ្មោះ ៖ ទី១.លោកយាយ ទូច យុន អាយុ១០៤ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ទី២.លោកយាយ អេង មុំ អាយុ១០៦ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងទី៣.លោកតា គង់ សេម អាយុ១០៤ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

នៅក្នុងឱកាសទទួលអំណោយខាងលើនោះ លោកតាលោកយាយ បានឱ្យដឹងថា មូលហេតុទៅចាក់វ៉ាក់សាំង គឺដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយបានដឹងតាមរយៈប្រព័ន្ធ​ផ្សាយផ្សេងៗ និងអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ។ក្រៅពីនេះ លោកតាលោកយាយ បានបញ្ជាក់ថា ការទៅ​ចាក់វ៉ាក់សាំងនេះ គឺឈរលើគោលការណ៍ស្ម័គ្រចិត្តគ្មានកូនចៅណាម្នាក់មកបង្ខិតបង្ខំនោះទេ ពោលគឺជឿរលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

បើតាមប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងដែរថា ការផ្តល់អំណោយរបស់សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជូនលោកតាលោកយាយដែលមានវ័យពី១០០ឆ្នាំឡើងទៅ ស្ម័គ្រចិត្តចាក់វ៉ក់សាំងកូវីដ គឺជាការជំរុញលើកទឹកចិត្តដល់ពួកគាត់មកទទួលយកការចាក់វ៉ាក់សាំង ព្រោះថាមនុស្សចាស់ជាក្រុមប្រឈមមុខនឹងជំងឺកូវីដ។

ក្រៅពីនេះ លោកជំទាវបានបន្តក្រើនរំលឹកដល់ពលរដ្ឋដែលមិនទាន់​ទទួលបានការចាក់វ៉ាក់​សាំង​កូវីដ សូមរួសរាន់ទៅទទួលការចាក់វ៉ក់សាំងឱ្យបានគ្រប់ៗគ្នា។

គិតត្រឹមព្រឹកថ្ងៃទី១៣ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ក្នុងក្របខណ្ឌទូទាំងប្រទស បានផ្តល់អំណោយជូនដល់លោកតាលោកយាយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ដែលមាន​អាយុពី១០០ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌទូទាំងប្រទេសចំនួន១៣៩នាក់រួចមកហើយ ដែលក្នុងនោះមាន១៤នាក់ រស់នៅខេត្តបាត់ដំបង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com