ទាន់ហេតុការណ៍
យោធា​មី​យ៉ាន់​ម៉ា​ថ្កោលទោស​អាស៊ាន​ដែល​ដក​ប្រមុខ​យោធា​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​តំបន់​នា​ពេល​ខាង​មុខ »»» រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ »»» ម្លៃសាំងធម្មតា ៤,៣០០រៀល និងម៉ាស៊ូតតម្លៃ៤,០០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែតុលា »»» នាវាចម្បាំងអូស្ដ្រាលី ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយកងទ័ពជើងទឹក និងនាំយកសម្ភារប្រឆាំងកូវីដជូនកម្ពុជា »»» ស្ថានភាពជំងឺកីឡាករជម្រើសជាតិ ៦រូបនៅបារ៉ែន មានសុខភាពធម្មតា មិនមានអាការៈអ្វីទៀតឡើយ »»» ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន »»» U-23 កម្ពុជា ធ្វើដំណើរដល់ជប៉ុន ខណៈកីឡាករជម្រើសជាតិ ១០នាក់មកដល់មាតុភូមិដោយសុវត្ថិភាព, កីឡាករ ៦រូបកំពុងសម្រាកព្យាបាលនៅបារ៉ែន »»» Honda ធ្វើដំណើរជាង ៥ពាន់គីឡូម៉ែត្រទៅជួយក្លិប Suduva យប់មិញ ក្រោយដឹកនាំកម្ពុជាទម្លាក់កោះហ្គាំ របស់អាមេរិក »»» រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមពីអាជីវកម្មដែលអាចបើកដំណើរការបាន ខណៈរោងភាពយន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងក្លឹបកម្សាន្ដគ្រប់ប្រភេទបន្ដផ្អាកដដែល »»» ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត នឹងប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ
0

ជប៉ុនរំលាយសភា ដើម្បីត្រៀមរៀបចំការបោះឆ្នោតសកល នៅចុងខែតុលានេះ

(តូក្យូ)៖ ទីបំផុតសភាជប៉ុនត្រូវបានរំលាយហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅចុងខែតុលាតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមការស្ទង់មតិចុងក្រោយនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វឹមីអុ គីហ្ស៊ីដា (Fumio Kishida) បានគ្រប់គ្រងតំណែងរយៈពេល ១១ថ្ងៃ ប្រកបដោយភាពវិជ្ជមាន និងទទួលបានការគាំទ្រច្រើន។ នេះជាសញ្ញាល្អមួយ ក្នុងនាមលោកជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងដៃគូគណបក្សចំរុះរបស់លោក សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកលនៅថ្ងៃខាងមុខ។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន ដែលចោមរោមនៅពីមុខការិយាល័យរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះ, លោក Fumio Kishida បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ប្រើប្រាស់ការបោះឆ្នោត ដើម្បីប្រាប់ប្រជាជនទាំងអស់ អំពីអ្វីដែលយើងកំពុងព្យាយាមធ្វើ និងអ្វីដែលយើងប្តេជ្ញានឹងធ្វើឲ្យបាន»

ឆ្លើយតបទៅនឹងស្ថានភាពជារួម នៃការកាន់តំណែងអស់ ១១ថ្ងៃមកនេះ, លោក Kishida បានបកស្រាយថា «ខ្ញុំមានកាលវិភាគដ៏មមាញឹកបំផុត…. ប៉ុន្តែចម្លែកដែរ, ខ្ញុំដូចជាមិនមានអារម្មណ៍ថានឿយហត់ទេ… ខ្ញុំមានអារម្មណ៍ថា បានបំពេញការងារយ៉ាងល្អ»

តាមរយៈលទ្ធផលនៃការស្ទង់មតិចុងក្រោយ, ពលរដ្ឋជប៉ុនភាគច្រើនចង់បានការដោះស្រាយវិបត្តិ COVID-19 និងស្តារសេដ្ឋកិច្ចជប៉ុនឡើងវិញជាចម្បង។ ពលរដ្ឋជប៉ុនយ៉ាងហោចណាស់ ៤៨% ចង់ឃើញលោក Kishida ដោះស្រាយវិបត្តិ COVID-19 ឲ្យខាងតែបាន ក្នុងនោះបូករួមទាំងការស្តារសេដ្ឋកិច្ច និងវិបត្តិអ្នកអត់ការងារធ្វើជាដើម។ បន្ថែមពីនេះការបង្កើនថវិកាលើវិស័យការពារជាតិ ដើម្បីទប់ទល់គ្រាប់មីស៊ីលកូរ៉េខាងជើង និងឥទ្ធិពលកើនឡើងឥតឈប់ឈររបស់ចិន ក៏ត្រូវបានរាប់បញ្ចូលជារឿងសំខាន់ផងដែរ។

គួរបញ្ជាក់ថា ប្រទេសជប៉ុននឹងរៀបចំការបោះឆ្នោតសកល (ការបោះឆ្នោតជ្រើសរើសសមាជិកសភាដំណាងរាស្ត្រ) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះហើយ។ ដោយឡែក នៅក្រោយការរំលាយសភារួចរាល់, លោក Fumio Kishida នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃយប់ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងតូក្យូ) ដើម្បីឆ្លើយតបនឹងសំនួរជាច្រើន ដែលគ្រប់គ្នាចង់ដឹង៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com