ទាន់ហេតុការណ៍
យោធា​មី​យ៉ាន់​ម៉ា​ថ្កោលទោស​អាស៊ាន​ដែល​ដក​ប្រមុខ​យោធា​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​តំបន់​នា​ពេល​ខាង​មុខ »»» រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ »»» ម្លៃសាំងធម្មតា ៤,៣០០រៀល និងម៉ាស៊ូតតម្លៃ៤,០០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែតុលា »»» នាវាចម្បាំងអូស្ដ្រាលី ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយកងទ័ពជើងទឹក និងនាំយកសម្ភារប្រឆាំងកូវីដជូនកម្ពុជា »»» ស្ថានភាពជំងឺកីឡាករជម្រើសជាតិ ៦រូបនៅបារ៉ែន មានសុខភាពធម្មតា មិនមានអាការៈអ្វីទៀតឡើយ »»» ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន »»» U-23 កម្ពុជា ធ្វើដំណើរដល់ជប៉ុន ខណៈកីឡាករជម្រើសជាតិ ១០នាក់មកដល់មាតុភូមិដោយសុវត្ថិភាព, កីឡាករ ៦រូបកំពុងសម្រាកព្យាបាលនៅបារ៉ែន »»» Honda ធ្វើដំណើរជាង ៥ពាន់គីឡូម៉ែត្រទៅជួយក្លិប Suduva យប់មិញ ក្រោយដឹកនាំកម្ពុជាទម្លាក់កោះហ្គាំ របស់អាមេរិក »»» រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមពីអាជីវកម្មដែលអាចបើកដំណើរការបាន ខណៈរោងភាពយន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងក្លឹបកម្សាន្ដគ្រប់ប្រភេទបន្ដផ្អាកដដែល »»» ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត នឹងប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ
0

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន់ អំពាវនាវដល់សមាជិកអាស៊ានបន្តរួមគ្នាដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព​បំផុត​លើបញ្ហាគ្រឿងញៀន

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានធ្វើការអំពាវនាវដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវដោះស្រាយរួមគ្នា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតលើករណីគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននេះ កំពុងនៅតែប្រឈមយ៉ាងរសើបនៅឡើយ ទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោក។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពី បញ្ហាគ្រឿងញៀន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈវិដេអូពីចម្ងាយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាន​លើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលរួម និងនិរន្តភាព នៃការឆ្លើយតបលើ​បញ្ហា​គ្រឿងញៀននេះ គប្បីធ្វើការរួមគ្នាឲ្យបានច្បាស់លាស់ដើម្បីធ្វើយ៉ាង​ណាកាត់បន្ថយ​ការចរាចរ​នូវ​គ្រឿងញៀននេះ ហើយប្រសិនបើយើង ទាំងអស់គ្នាមិនបង្កើនសកម្មភាពដោះស្រាយបន្ថែមទេនោះ បញ្ហាគ្រឿងញៀននេះ វានៅតែបន្តយាយីដល់ប្រជាជន និងប្រទេសយើងទាំងអស់គ្នាដដែល។

យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកឡើងផងដែរថា ទោះបីយើង​ទាំងអស់គ្នាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកក៏ពិតមែន តែយើងទាំងអស់គ្នាបានប្តេជ្ញាចិត្ត​ខ្ពស់ក្នុង​ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន តាមរយៈយន្តការជាតិ និង​សហប្រតិបត្តិការអន្តរជាតិជាច្រើន ក្នុងនោះមានការចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការ​សកម្មភាព​របស់អាស៊ាន ស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀន ២០១៦-២០២៥ ជាផែនទីវិថីមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា។

បន្ថែមពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការអនុវត្តផែនការ សកម្មភាព​រួមគ្នានេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបបានទៅនឹងយន្តការត្រួតពិនិត្យ​គ្រឿង​ញៀន​ទាំងក្របខ័ណ្ឌថ្នាក់ជាតិតំបន់ និងសកលលោក ពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ នាពេល​បច្ចុប្បន្ន ដែលយើងទាំងអស់គ្នាទទួលបាននូវ​សមិទ្ធផល​គួរឲ្យកត់សម្គាល់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com