ទាន់ហេតុការណ៍
វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក »»» ទូតវៀតណាមសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជន »»» ក្រសួង ស្ថាប័ននានាបន្តដាក់កម្រងផ្កា គោរពព្រះវិញ្ញាក្ខន្ធសម្តេចក្រុមព្រះ ខណៈព្រះសពនឹងបូជា នៅព្រឹកថ្ងៃស្អែក »»» ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែធ្ »»» សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ »»» សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ »»» កម្ពុជា ប៉ះម៉ាឡេស៊ី បើកឆាកពាន AFF Suzuki Cup 2020 ម៉ោង ៤៖៣០នាទីល្ងាចនេះនៅសិង្ហបុរី »»» ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ »»» រាជរដ្ឋាភិបាល បង្ហាញរបាយការណ៍ផ្លូវការជុំវិញការបង្ក្រាប និងដកហូតដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងខេត្ដកំពង់ឆ្នាំង និងកំពង់ធំ »»» តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ»
0

ស្ថាប័ននានា មន្រ្តីរាជការ និងបណ្តាគណបក្សនយោបាយ នាំគ្នាដាក់កម្រងផ្កាគោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បណ្តាស្ថាប័ននានា ក្នុងជូររាជរដ្ឋាភិបាល ក៏ដូចជាបណ្តាគណបក្សនយោបាយផ្សេងទៀត បានអញ្ជើញដាក់កម្រងផ្កាថ្វាយ ដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបលើកទី៩ព្រះវស្សា ដែលព្រះអង្គបានទ្រង់សោយទិវង្គត (១៥តុលា ឆ្នាំ២០១២-១៥តុលា ២០២១)។

នៅក្នុងឱកាសខួបលើកទី៩ព្រះវស្សា នៃថ្ងៃសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសរសេរតាមរយៈហ្វេសបុកថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គបានទ្រង់សោយទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំងប្រទេសចិន។

ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

តាមរយៈហ្វេសបុកនេះដែរ សម្តេចតេជោ បានលើកឡើងទៀតថា «កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com