ទាន់ហេតុការណ៍
វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក »»» ទូតវៀតណាមសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជន »»» ក្រសួង ស្ថាប័ននានាបន្តដាក់កម្រងផ្កា គោរពព្រះវិញ្ញាក្ខន្ធសម្តេចក្រុមព្រះ ខណៈព្រះសពនឹងបូជា នៅព្រឹកថ្ងៃស្អែក »»» ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែធ្ »»» សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ »»» សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ »»» កម្ពុជា ប៉ះម៉ាឡេស៊ី បើកឆាកពាន AFF Suzuki Cup 2020 ម៉ោង ៤៖៣០នាទីល្ងាចនេះនៅសិង្ហបុរី »»» ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ »»» រាជរដ្ឋាភិបាល បង្ហាញរបាយការណ៍ផ្លូវការជុំវិញការបង្ក្រាប និងដកហូតដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងខេត្ដកំពង់ឆ្នាំង និងកំពង់ធំ »»» តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ»
0

មនី្ទរពេទ្យកុមារជាតិ បន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ ដូសទី២ និងដូសទី៣ ជូនកុមារ យុវវ័យ និងមនុស្សចាស់

ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ នៅថ្ងៃនេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ និងដូសទី៣ ឬដូសជំរុញ ជូនកុមារ យុវវ័យ មនុស្សចាស់ ហើយអំពាវនាវដល់ប្រជាពលរដ្ឋសេសសល់មិនទាន់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី១ នៅមនី្ទរពេទ្យកុមារជាតិ ឲ្យបានគ្រប់ៗគ្នា។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានលើកឡើងថា ក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យកុមារជាតិ បានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬមានពិធីបុណ្យជាតិអ្វីនោះទេ គឺយើងមានកម្មវិធីចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩នេះ ជូនបងប្អូនប្រជាជនជារៀងរាល់ថ្ងៃ។

ចាក់វ៉ាក់សាំងជូនមនុស្សចាស់ ដូសជំរុញ និងពីមុនមក អ្នកមានបញ្ហាសុខភាព និងអ្នកមានផ្ទៃពោះ និងបញ្ហាផ្សេងៗនាពេលកន្លងមក ដោយអាក់ខានមិនបានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ ក៏អាចអញ្ជើញមកចាក់​វ៉ាក់សាំងកូវីដ-១៩ នៅមនី្ទរពេទ្យកុមារជាតិ ជូនបងប្អូនប្រជាជនដូសទី១ បានដូចគ្នាផងដែរ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ និងមាតា បិតា អាណាព្យាបាលនាំយកកូន មកទទួលការ​ចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ នៅមនី្ទរពេទ្យកុមារជាតិ បាននិយាយថា ថ្ងៃនេះពួកគាត់បាននាំកូន ចៅ មកចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ និងសូមថ្លែងអំណរគុណជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំរិះរកមធ្យោបាយទិញ និងការទទួល​បានជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីបណ្តាប្រទេសជាមិត្ត និងដៃគូរពាក់ព័ន្ធនានា មកចាក់ជូន​ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជារនាំងការពារកុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ជាចុងក្រោយលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ចាប់តាំង​ពី​មានករណីជំងឺកូវីដ-១៩ ចូលមក គឺមនី្ទរពេទ្យកុមារជាតិ ចាប់ផ្តើមពិនិត្យស្រាវជ្រាវកុមារ ដែលមក​ទទួលការពិនិត្យ ព្យាបាលនៅក្នុងមនី្ទរពេទ្យថាតើកុមារនោះមានឆ្លងជំងឺកូវីដ-១៩ ដែរឬទេ ហើយថ្នាក់ដឹកនាំក៏បានរៀបចំវិធានការ ការពារ កុំឲ្យមានការឆ្លងពីកុមារម្នាក់ ទៅកុមារម្នាក់ទៀត ដែលមកទទួលសេវាព្យាបាល ឬក៏ពិនិត្យសុខភាព និងមកចាក់វ៉ាក់សាំងបង្ការនៅ​ក្នុងមនី្ទរពេទ្យ​កុមារជាតិ។

ទន្ទឹមនឹងនោះមនី្ទរពេទ្យ ក៏ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាំងពីខែកុម្ភៈ ដំបូងចាក់វ៉ាក់សាំង ជូនមនុស្សចាស់ មកដល់ថ្ងៃនេះយើងឈានដល់ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ៦ឆ្នាំឡើងទៅ។ និយាយដោយឡែកសេវាទាំងឡាយនៅក្នុងមនី្ទរពេទ្យ គឺនៅតែបន្តជូនដល់ប្រជាជនធម្មតា អត់មានសេវាមួយណា ដែលមិនដំណើរការនោះទេ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទទួលសេវានៅក្នុងមនី្ទរពេទ្យកុមារជាតិ រាល់ម៉ោង និងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងមនី្ទរពេទ្យ ក៏មានអគារសម្រាប់ថែទាំព្យាបាលជំងឺកូវីដ-១៩ ជូនកុមារផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com