ទាន់ហេតុការណ៍
វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក »»» ទូតវៀតណាមសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជន »»» ក្រសួង ស្ថាប័ននានាបន្តដាក់កម្រងផ្កា គោរពព្រះវិញ្ញាក្ខន្ធសម្តេចក្រុមព្រះ ខណៈព្រះសពនឹងបូជា នៅព្រឹកថ្ងៃស្អែក »»» ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែធ្ »»» សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ »»» សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ »»» កម្ពុជា ប៉ះម៉ាឡេស៊ី បើកឆាកពាន AFF Suzuki Cup 2020 ម៉ោង ៤៖៣០នាទីល្ងាចនេះនៅសិង្ហបុរី »»» ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ »»» រាជរដ្ឋាភិបាល បង្ហាញរបាយការណ៍ផ្លូវការជុំវិញការបង្ក្រាប និងដកហូតដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងខេត្ដកំពង់ឆ្នាំង និងកំពង់ធំ »»» តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ»
0

U-23 កម្ពុជា ធ្វើដំណើរដល់ជប៉ុន ខណៈកីឡាករជម្រើសជាតិ ១០នាក់មកដល់មាតុភូមិដោយសុវត្ថិភាព, កីឡាករ ៦រូបកំពុងសម្រាកព្យាបាលនៅបារ៉ែន

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា (U-23) បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនដោយសុវត្ថិភាពហើយ កាលពីយប់មិញ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ពូល K នាសប្ដាហ៍ក្រោយ។

ដំណាលគ្នានឹងការទៅដល់ទឹកដីជប៉ុន របស់ក្រុមគោព្រៃជំទង់កម្ពុជា កីឡាករក្រុមជម្រើសជាតិកម្ពុជាចំនួន ១០នាក់ រួមទាំងមន្ដ្រីពេទ្យម្នាក់ ក៏បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាពផងដែរ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតជម្រុះ Play-Off នៃពានរង្វាន់ AFC Asian Cup China 2023 ដោយទម្លាក់ក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ក្នុងលទ្ធផល ៣-១ (២ជើង) នៅប្រទេសបារ៉ែនកាលពីថ្មីៗ។

ចំពោះកីឡាករជម្រើសជាតិកម្ពុជា ១០នាក់ ដែលធ្វើដំណើរមកដល់កម្ពុជាកាលពីល្ងាចមិញ រួមមានកីឡាករ កែវ សុខផេង, ច្រឹង ពលរដ្ឋ, ឆេង ម៉េង, កែន ច័ន្ទសុភ័ក្រ្ដ មកពីក្លិបវិសាខា។ កីឡាករ សុះ ស៊ូហាណា និង គួច ដានី មកពីក្លិបណាហ្គាវើលដ៏។ កីឡាករ អ៊ន ចាន់ ប៉ូលីន និង ជួន ចាន់ចាវ មកពីក្លិបភ្នំពេញក្រោន។ កីឡាករ សេត រ៉ូស៊ីប មកពីក្លិបបឹងកេត និងកីឡាករ គី រីណា មកពីក្លិបបាល់ទាត់ខេត្តព្រៃវែង។

ដោយឡែកកីឡាករ ៦រូបដែលរកឃើញវិជ្ជមានកូវីដ-១៩ អំឡុងពេលជួយក្រុមគោព្រៃកម្ពុជានៅប្រទេសបារ៉ែន គឺមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង អ៊ាន ពិសី កំពុងបន្ដសម្រាកព្យាបាលនៅបារ៉ែននៅឡើយ ក្រោមការរៀបចំរបស់ក្រសួងសុខាភិបាលប្រទេសបារ៉ែន និងមានការតាមដាន សួរសុខទុក្ខជាប់ជាប្រចាំពីថ្នាក់ដឹកនាំ និងក្រុមការងារក្រុមជម្រើសជាតិកម្ពុជា។

តាមការបញ្ជាក់របស់កីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ សឿយ វិសាល និងអ្នកចាំទី កែវ សុខសិលា បានឲ្យដឹងថា មកទល់ពេលនេះ សុខភាពរបស់កីឡាករម្នាក់ៗបានប្រសើរឡើងច្រើនហើយ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះ។ ទន្ទឹមជាមួយគ្នា ពួកគេបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងអ្នកគាំទ្រទាំងអស់ដែលបានសួរសុខទុក្ខ និងជូនពរពួកគេឆាប់ជាសះស្បើយ។

ក្រឡេកទៅចាប់អារម្មណ៍បេសកកម្មរបស់ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជានៅប្រទេសជប៉ុនវិញ ក្រុមគោព្រៃជំទង់កម្ពុជា គឺមាន ២ប្រកួតក្នុងដៃ ដើម្បីប្រជែងកៅអីវគ្គបន្ដនៃពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ព្រោះក្នុងពូល K មានបេក្ខភាពតែ ៣ក្រុមប៉ុណ្ណោះ គឺម្ចាស់ផ្ទះជប៉ុន ហុងកុង និងកម្ពុជា។ ដូច្នេះក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកបេក្ខភាពវគ្គបន្ដ។

ចំពោះកម្មវិធីប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U-23 ហុងកុង នៅថ្ងៃបើកឆាកនាថ្ងៃទី២៣ ខែតុលា មុនប្រកួតកាត់សេចក្ដីជាមួយក្រុមម្ចាស់ផ្ទះ U-23 ជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន J-Village Stadium ក្នុងខេត្ត Fukushima តែមួយគត់។

សូមជូនពរក្រុមជម្រើសជាតិ U-23 កម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្ម ដើម្បីឈានទៅវគ្គបន្ដ ដូចក្រុមជម្រើសជាតិកម្ពុជាដែរ។ ទន្ទឹមជាមួយគ្នា ក៏សូមជូនពរកីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូបដែលកំពុងសម្រាកព្យាបាលនៅប្រទេសបារ៉ែនឆាប់ជាសះស្បើយ និងឆាប់បានត្រឡប់មកមាតុភូមិកម្ពុជាវិញ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com