ទាន់ហេតុការណ៍
វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក »»» ទូតវៀតណាមសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជន »»» ក្រសួង ស្ថាប័ននានាបន្តដាក់កម្រងផ្កា គោរពព្រះវិញ្ញាក្ខន្ធសម្តេចក្រុមព្រះ ខណៈព្រះសពនឹងបូជា នៅព្រឹកថ្ងៃស្អែក »»» ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែធ្ »»» សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ »»» សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ »»» កម្ពុជា ប៉ះម៉ាឡេស៊ី បើកឆាកពាន AFF Suzuki Cup 2020 ម៉ោង ៤៖៣០នាទីល្ងាចនេះនៅសិង្ហបុរី »»» ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ »»» រាជរដ្ឋាភិបាល បង្ហាញរបាយការណ៍ផ្លូវការជុំវិញការបង្ក្រាប និងដកហូតដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងខេត្ដកំពង់ឆ្នាំង និងកំពង់ធំ »»» តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ»
0

ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួបាន គឺបញ្ជាក់ថា រដ្ឋមន្រី្តការបរទេសអាស៊ានបានធ្វើការពិភាក្សាគ្នាយ៉ាងស៉ីជម្រៅ និងទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ឆ្នាំ ២០២១ ឲ្យបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលលទ្ធផលផ្លែផ្កា។

រដ្ឋមន្រី្តការបរទេសអាស៊ានបានផ្លាស់ប្តូរយោបល់គ្នាដោយត្រង់ទៅត្រង់មកផងដែរ អំពីការវិវត្តស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងវឌ្ឍនភាពការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកទឹកចិត្តឲ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខ ឲ្យបានប្រកបដោយផ្លែផ្កា

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់នេះ ហើយបានអំពាវនាវឲ្យប្រកាន់យកនូវជំហានជាក់ស្តែង និងសមស្រប ដើម្បីបង្កលក្ខណៈឲ្យមានកិច្ចសន្ទនា ប្រកបដោយលក្ខណៈស្ថាបនារវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com