ទាន់ហេតុការណ៍
វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក »»» ទូតវៀតណាមសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជន »»» ក្រសួង ស្ថាប័ននានាបន្តដាក់កម្រងផ្កា គោរពព្រះវិញ្ញាក្ខន្ធសម្តេចក្រុមព្រះ ខណៈព្រះសពនឹងបូជា នៅព្រឹកថ្ងៃស្អែក »»» ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែធ្ »»» សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ »»» សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ »»» កម្ពុជា ប៉ះម៉ាឡេស៊ី បើកឆាកពាន AFF Suzuki Cup 2020 ម៉ោង ៤៖៣០នាទីល្ងាចនេះនៅសិង្ហបុរី »»» ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ »»» រាជរដ្ឋាភិបាល បង្ហាញរបាយការណ៍ផ្លូវការជុំវិញការបង្ក្រាប និងដកហូតដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងខេត្ដកំពង់ឆ្នាំង និងកំពង់ធំ »»» តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ»
0

ស្ថានភាពជំងឺកីឡាករជម្រើសជាតិ ៦រូបនៅបារ៉ែន មានសុខភាពធម្មតា មិនមានអាការៈអ្វីទៀតឡើយ

(ភ្នំពេញ)៖ រយៈពេល ១សប្ដាហ៍មកហើយ ដែលកីឡាករជម្រើសជាតិកម្ពុជា ៦រូបបានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសបារ៉ែន បន្ទាប់ពីរកឃើញជំងឺរាតត្បាតជាសកលនេះ អំឡុងពេលបំពេញជួយក្រុមគោព្រៃកម្ពុជាក្នុងការប្រកួតជម្រុះពានរង្វាន់អាស៊ី AFC Asian Cup China 2023 ជាមួយកោះហ្គាំកាលពីថ្មីៗ។

លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា មកទល់ពេលនេះ ស្ថានភាពកីឡាករទាំង ៦រូប រួមមានកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី គឺមានសុខភាពធម្មតា មិនមានអាការៈ ឬរោគសញ្ញាអ្វី ដែលបង្កផលលំបាកដល់សុខភារបស់កីឡាករទាំង ៦រូបនោះទេ។ បច្ចុប្បន្នពួកគេរង់ចាំការធ្វើតេស្ដ PRC លើកទី២ នៅថ្ងៃទី២១ ខែតុលាខាងមុខ។

អ្នកចាត់ការក្រុមគោព្រៃខាងលើបានបញ្ជាក់ថា «សុខភាពពួកគាត់ឥឡូវ គឺធម្មតា អត់មានអាការៈ ឬរោគសញ្ញាអ្វីនោះទេ។ អ៊ីចឹងយើងចាំមើលស្ថានភាព និងលទ្ធផលធ្វើតេស្ដ ព្រោះនៅទីនោះ (បារ៉ែន) យើងចូលស្នាក់នៅសណ្ឋាគាររហូតដល់ថ្ងៃទី០៩ (ចំនួនថ្ងៃធ្វើចត្ដាឡីស័ក) ហើយ បានគេធ្វើតេស្ដ PCR ចូលថ្ងៃទី១០ ទើបដឹងលទ្ធផល ហើយបើយើង Ok (អវិជ្ជមាន) ទើបគេឲ្យចេញ តែបើអត់ OK ទេអាហ្នឹង តាមជាក់ស្ដែង»

សូមរំឭកថា កីឡាករជម្រើសជាតិកម្ពុជា ៦រូបខាងលើបានរកឃើញឆ្លងជំងឺកូវីដ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំ ដែលភាគច្រើន សុទ្ធតែជាកីឡាករសំខាន់ៗ និងបង្ហាញខ្លួនក្នុងការប្រកួតជើងទី១ នៃវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ។ ដូច្នេះពួកគេ ត្រូវសម្រាកព្យាបាលនៅទីនោះ ក្រោមការរៀបចំរបស់ក្រសួងសុខាភិបាលបារ៉ែន និងមានការតាមដានយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សូមបញ្ជាក់ដែរថា ក្រុមគោព្រៃកម្ពុជាបានឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ទាំង ២ជើងក្នុងលទ្ធផល ៣-១ ដោយជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១ នៅប្រទេសបារ៉ែន កាលពីថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កន្លងទៅ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com