ទាន់ហេតុការណ៍
វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក »»» ទូតវៀតណាមសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជន »»» ក្រសួង ស្ថាប័ននានាបន្តដាក់កម្រងផ្កា គោរពព្រះវិញ្ញាក្ខន្ធសម្តេចក្រុមព្រះ ខណៈព្រះសពនឹងបូជា នៅព្រឹកថ្ងៃស្អែក »»» ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែធ្ »»» សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ »»» សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ »»» កម្ពុជា ប៉ះម៉ាឡេស៊ី បើកឆាកពាន AFF Suzuki Cup 2020 ម៉ោង ៤៖៣០នាទីល្ងាចនេះនៅសិង្ហបុរី »»» ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ »»» រាជរដ្ឋាភិបាល បង្ហាញរបាយការណ៍ផ្លូវការជុំវិញការបង្ក្រាប និងដកហូតដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងខេត្ដកំពង់ឆ្នាំង និងកំពង់ធំ »»» តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ»
0

នាវាចម្បាំងអូស្ដ្រាលី ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយកងទ័ពជើងទឹក និងនាំយកសម្ភារប្រឆាំងកូវីដជូនកម្ពុជា

(ព្រះសីហនុ)៖ នាវាចម្បាំងកងទ័ពជើងទឹកអូស្ដ្រាលី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្ដាលី ព្រមទាំងប្រគល់នូវសម្ភារវេជ្ជសាស្ដ្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រគល់ជូនកម្ពុជាផងដែរ។ ការចូលចតនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា។

ការមកដល់របស់នាវាចម្បាំងអូស្ដ្រាលីនេះ មានការទទួលស្វាគមន៍ពីសំណាក់ស្ថានទូតអូស្ដ្រាលី, សេនាអនុព័ន្ធ, ឧត្តមនាវី រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ និងសហការរី។ ដោយឡែក ពិធីប្រគល់នូវសម្ភារវេជ្ជសាស្ដ្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រគល់ជូនកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពរបស់ស្ថានទូតអូស្ដ្រាលី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

គួរជម្រាបថា អង្គភាពដែលទទួលបាននូវសម្ភារវេជ្ជសាស្ដ្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពីនាវាចម្បាំងអូស្ដ្រាលី គឺរដ្ឋបាលខេត្តព្រះសីហនុ, មូលដ្ឋានសមុទ្រ, យោធភូមិភាគទី៤ ទី៥ និងកងទ័ពជើងគោក។

សូមជម្រាបថា លក្ខណៈបច្ចេកទេសរបស់នាវា HMAS Anzac (FFH 150) រួមមាន៖ បណ្ដោយ១១៨ម៉ែត្រ, ទទឹង១៤.៨ម៉ែត្រ, ជំរៅទឹក៦.២ម៉ែត្រ, ទំងន់ផ្ទុក៣,៨១២១តោន, ល្បឿន៥០គីឡូម៉ែត្រ, ចំនួននាវិកសរុប ១៥៨នាក់ ដែលដឹកនាំដោយលោកត្តមនាវីត្រី Mal Wise មេបញ្ជាការនាវាឥណ្ឌូប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com