ទាន់ហេតុការណ៍
វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក »»» ទូតវៀតណាមសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជន »»» ក្រសួង ស្ថាប័ននានាបន្តដាក់កម្រងផ្កា គោរពព្រះវិញ្ញាក្ខន្ធសម្តេចក្រុមព្រះ ខណៈព្រះសពនឹងបូជា នៅព្រឹកថ្ងៃស្អែក »»» ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែធ្ »»» សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ »»» សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ »»» កម្ពុជា ប៉ះម៉ាឡេស៊ី បើកឆាកពាន AFF Suzuki Cup 2020 ម៉ោង ៤៖៣០នាទីល្ងាចនេះនៅសិង្ហបុរី »»» ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ »»» រាជរដ្ឋាភិបាល បង្ហាញរបាយការណ៍ផ្លូវការជុំវិញការបង្ក្រាប និងដកហូតដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងខេត្ដកំពង់ឆ្នាំង និងកំពង់ធំ »»» តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ»
0

យោធា​មី​យ៉ាន់​ម៉ា​ថ្កោលទោស​អាស៊ាន​ដែល​ដក​ប្រមុខ​យោធា​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​តំបន់​នា​ពេល​ខាង​មុខ

មី​យ៉ាន់​ម៉ា​៖ យោធា​មី​យ៉ាន់​ម៉ា​និយាយ​ថា ​ខ្លួន​ខកចិត្ត​យ៉ាង​ខ្លាំង និង​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​ការសម្រេចចិត្ត​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ដែល​ដក​មេដឹកនាំ​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​ក្រុម​មេដឹកនាំ ​មកពី​ក្រុម​ប្រទេស​ទាំងនេះ​នៅ​ចុងខែ​នេះ​។​ ​របប​យោធា​សហភាព​មី​យ៉ាន់​ម៉ា​បាន​ថ្កោលទោស​ការសម្រេចចិត្ត​នេះ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ដោយ​ចោទប្រកាន់​អាស៊ាន​ថា ​បាន​រំលោភ​គោលនយោបាយ​របស់​ប្លុក​នេះ ដែល​ថា​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ជា​សមាជិក​របស់​ខ្លួន​នោះ​។

ក្រុម​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ​ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​នឹង​ត្រូវ​ដកចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ដែល​នឹង​រៀបចំឡើង​នា​ពេល​ខាងមុខនេះជា​ការ​ស្តី​បន្ទោស​ដ៏​កម្រ​មួយ ខណៈ​ដែល​ក្តី​កង្វល់​កើន​ឡើង​ជុំវិញ​ការ​ប្តេជ្ញាចិត្ត ​របស់​រដ្ឋា​ភិ​បាល​យោធា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បង្ហូរ​ឈាម​នេះ​។​ ​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​មកពី​ប្រ​ទស​ប្រ៊ុយណេ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា បណ្ដា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​បាន​ព្រមព្រៀងគ្នា​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា​ “អ្នកតំណាង​មិន​ជា​ប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​” សម្រាប់​សហភាព​មី​យ៉ាន់​ម៉ា​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​ទី​២៦ ​ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា​ខាងមុខនេះ។ ​ការសម្រេចចិត្ត​នេះ​គឺ​មិន​រាប់បញ្ចូល​វត្តមាន​មេដឹកនាំ​យោធា​លោក Min Aung Hlaing ទេ​។​ អ្នកនាំពាក្យ​យោធា​លោក Zaw Min Tun បាន​ប្រាប់​សារព័ត៌មាន BBC ថា ​“យើង​ក៏​អាច​មើល​ឃើញ​ការ​ជ្រៀត​ជ្រែក​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត ដែល​មិន​មែន​ជា​សមាជិក​អាស៊ាន​ដែរ​៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com