ទាន់ហេតុការណ៍
កូរ៉េខាងជើងទើបបាញ់តេស្តមីស៉ីល២គ្រាប់ទៀត, នេះបើតាមការអះអាងរបស់កូរ៉េខាងត្បូង »»» ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ »»» សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ​សារធាតុញៀន​ចូល​មក​កម្ពុជា »»» ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យត្រួតពិនិត្យឲ្យបាន​ម៉ត់ចត់​ការ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល »»» ពីធីទទួលជំនួយវ៉ាក់សាំងរបស់ប៉ូឡូញ ត្រូវបានលើកពេលទៅថ្ងៃស្អែកវិញ ដោយសារបញ្ហាអាកាសធាតុនៅប៉ូឡូញ »»» Hossein Vafaei ក្លាយជា​កីឡាករ​ស្នូកឃ័រ​អ៊ីរ៉ង់​ដំបូង​គ្រង​ជើងឯក Snooker Shoot Out ក្រោយ​យកឈ្នះ Mark Williams »»» អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម បាញ់ស្ទាក់មីស៉ីបាលីស្ទីក របស់ក្រុមឧទ្ទាម Houthi ចំនួន៣គ្រាប់ ដោយជោគជ័យ »»» ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រ »»» ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជូនដំណឹងពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា »»» សមត្ថកិច្ចចម្រុះចុះបង្រ្កាបឃ្លាំងស្តុកទុកគ្រឿងសម្អាង៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងឱ្យ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។

ដោយបង្ហាញការខឹងសម្បារចំពោះក្រុមប្រឆាំងដែលវាយប្រហារលើសម្តេចថាពង្រឹងអំណាច និងប្រមាថកូនប្រុសរបស់សម្តេចថាជាកូនមេដឹកនាំវៀតណាម សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «អញប្រកាសថ្ងៃនេះតែម្តង គាំទ្រកូនឱ្យធ្វើនាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ ត្រូវឆ្លងកាត់ការបោះឆ្នោត»។ សម្តេចបានបន្តថា ការបណ្តុះបណ្តាលកូន មិនមែនយកមកឱ្យធ្វើ «មេចោរ» នោះទេ។

សម្តេចបានបញ្ជាក់បន្ថែមថា អនាគតមេដឹកនាំក្រោយសម្តេច គឺឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនមួយក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តី ហើយបេក្ខជននេះមិនមែនមានតែម្នាក់ទេ ប៉ុន្តែឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពេញលេញពីសម្តេចតែម្តង។ សម្តេចបានប្រកាសបែបនេះឱ្យក្រុមប្រឆាំងកាន់តែភ្លឺភ្នែក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com