ទាន់ហេតុការណ៍
កូរ៉េខាងជើងទើបបាញ់តេស្តមីស៉ីល២គ្រាប់ទៀត, នេះបើតាមការអះអាងរបស់កូរ៉េខាងត្បូង »»» ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ »»» សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ​សារធាតុញៀន​ចូល​មក​កម្ពុជា »»» ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យត្រួតពិនិត្យឲ្យបាន​ម៉ត់ចត់​ការ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល »»» ពីធីទទួលជំនួយវ៉ាក់សាំងរបស់ប៉ូឡូញ ត្រូវបានលើកពេលទៅថ្ងៃស្អែកវិញ ដោយសារបញ្ហាអាកាសធាតុនៅប៉ូឡូញ »»» Hossein Vafaei ក្លាយជា​កីឡាករ​ស្នូកឃ័រ​អ៊ីរ៉ង់​ដំបូង​គ្រង​ជើងឯក Snooker Shoot Out ក្រោយ​យកឈ្នះ Mark Williams »»» អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម បាញ់ស្ទាក់មីស៉ីបាលីស្ទីក របស់ក្រុមឧទ្ទាម Houthi ចំនួន៣គ្រាប់ ដោយជោគជ័យ »»» ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រ »»» ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជូនដំណឹងពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា »»» សមត្ថកិច្ចចម្រុះចុះបង្រ្កាបឃ្លាំងស្តុកទុកគ្រឿងសម្អាង៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា
0

អ៊ីស្រាអែល​រៀបចំ​ពិធី​បំភ្លឺ​អំពូល​ភ្លើង​ចម្រុះ​ពណ៌​លើ​ដើមឈើ​ណូអែល​អបអរសាទរ​បុណ្យ Christmas

អ៊ីស្រាអែល៖ ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​ជាច្រើន​ កំពុង​រៀបចំ​ការ​តាំង​ដើម​ឈើ​ណូអែលក្នុង​រដូវ​កាល​បុណ្យ Christmas នៅ​ប្រទេស​អ៊ីស្រាអែល​មនុស្ស​រាប់​រយ​នាក់​បាន​សម្រុក​ទៅកាន់​ទីលាន​ចតុរង្គ​សំខាន់​មួយ​ក្នុង​ទីក្រុង Nazareth កាលពី​រាត្រី​ថ្ងៃ​ពុធ ដើម្បី​គយគន់​ទិដ្ឋភាព​នៃ​ការរៀបចំ​ពិធី​បំភ្លឺ​អំពូល​ភ្លើង​លើ​ដើមឈើ​ណូអែល​ប្រចាំ​ឆ្នាំ ទោះបីជា​ប្រទេស​នេះ​រងគ្រោះ ​និង​កំពុង​ចាត់វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ពី​វីរុស​ Covid-19 និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron ក៏ដោយ​។

​ដើមឈើ​នេះ​ត្រូវ​បាន​បំភ្លឺ​ដោយ​អំពូល​ភ្លើងពណ៌​ចម្រុះ ដែល​ទាក់ទាញ​មនុស្សម្នា​ឲ្យ​ចូល​ទៅ​ទស្សនា បង្ហាញ​អារម្មណ៍​រីករាយ និង​សំឡេង​ទះដៃ​អបអរ​ហ៊ោ​កញ្ជ្រៀវ​កងរំពង​រួម​ជាមួយ​ការ​បាញ់​កាំជ្រួច។ យោង​តាម​ដំណើររឿង​ក្នុង​សាសនា​គ្រឹស្ត ទីក្រុង Nazareth ត្រូវ​បាន​ចាតទុកជា​កន្លែង​ពិសេស​មួយ​សម្រាប់​គ្រឹស្ត​សាសនា ជាទី​ដែល​ព្រះ​យេស៊ូ​ធំធាត់​ឡើង និង​ជាទី​ដែល​ទេវតា​បាន​ប្រាប់​ព្រះ​នាង Mary ដែល​ជា​មាតា​របស់​ព្រះ​យេស៊ូ​ថា ព្រះ​នាង​នឹង​មាន​បុត្រ​ជា​ព្រះ៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com