ទាន់ហេតុការណ៍
កូរ៉េខាងជើងទើបបាញ់តេស្តមីស៉ីល២គ្រាប់ទៀត, នេះបើតាមការអះអាងរបស់កូរ៉េខាងត្បូង »»» ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ »»» សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ​សារធាតុញៀន​ចូល​មក​កម្ពុជា »»» ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យត្រួតពិនិត្យឲ្យបាន​ម៉ត់ចត់​ការ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល »»» ពីធីទទួលជំនួយវ៉ាក់សាំងរបស់ប៉ូឡូញ ត្រូវបានលើកពេលទៅថ្ងៃស្អែកវិញ ដោយសារបញ្ហាអាកាសធាតុនៅប៉ូឡូញ »»» Hossein Vafaei ក្លាយជា​កីឡាករ​ស្នូកឃ័រ​អ៊ីរ៉ង់​ដំបូង​គ្រង​ជើងឯក Snooker Shoot Out ក្រោយ​យកឈ្នះ Mark Williams »»» អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម បាញ់ស្ទាក់មីស៉ីបាលីស្ទីក របស់ក្រុមឧទ្ទាម Houthi ចំនួន៣គ្រាប់ ដោយជោគជ័យ »»» ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រ »»» ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជូនដំណឹងពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា »»» សមត្ថកិច្ចចម្រុះចុះបង្រ្កាបឃ្លាំងស្តុកទុកគ្រឿងសម្អាង៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា
0

អង្គការ UNHCR ព្រមាន​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​កើតមាន​ភាព​អត់​ឃ្លាន​ក្នុង​រដូវរងា

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កម្រិត​នៃ​ភាពអត់ឃ្លានដែល​មិន​ធ្លាប់មាន​ពីមុនមក​ត្រូវបាន​គេ​រំពឹងថា នឹង​កើតមាន​នៅក្នុង​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន ខណៈដែល​រដូវរងា​កំពុង​ចូលមក​ដល់​។ ​អ្នកនាំពាក្យ​របស់​អង្គការ UNHCR លោក Babar Baloch បាន​និយាយថា វា​ជា​វិបត្តិ​នៃ​ភាពអត់ឃ្លាន ប្រជាជន​គ្មាន​អាហារ​គ្រប់គ្រាន់ ហើយ​វាអាច​មើលឃើញ​យ៉ាងច្បាស់​។

អង្គការ UNHCR បានចាប់ផ្តើម​យុទ្ធនាការ​រៃអង្គាស​ថវិកា​សម្រាប់រ​ដូ​វរ​ងា ដើម្បី​ជួយ​គ្រួសារដែលផ្លាស់​ទីនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​កន្លែង​ផ្សេងទៀតដើម្បី​អាច​ទប់ទល់​ក្នុង​ខែ​រដូវរងា។ លោក​បាន​និយាយ​ពី​ទីក្រុង​ហ្សឺ​ណែវ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​កា​ប៊ុល​ថា មនុស្ស​ជិត ២៣​លាន​នាក់ស្មើ​នឹង ៥៥% ​នៃ​ចំនួន​ប្រជាជនកំពុង​ប្រឈមមុខ​ទៅនឹង​កម្រិត​នៃ​ភាពអត់ឃ្លាន​។ ​លោក Baloch និយាយថា មានការ​ខ្វះខាត​ទី​ជម្រក សំលៀកបំពាក់​កក់ក្តៅ ប្រេងឥន្ធនៈមិន​គ្រប់គ្រាន់​សម្រាប់​ដុត​កំដៅ បរិមាណ​អាហារ​មិន​គ្រប់គ្រាន់ និង​ខ្វះ​បរិក្ខារ​ពេទ្យ ដែល​អ្នកជម្លៀស​ខ្លួន​កំពុង​ប្រឈមមុខ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​បាន​និយាយថា សីតុណ្ហភាព​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ​ដល់​ដក ២៥អង្សា​សេ ហើយ​គ្រួសារដែល​ផ្លាស់​ទី​ជាច្រើន​ខ្វះ​ទីជម្រកត្រឹមត្រូវ​។ អង្គការ UNHCR បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​បន្ថែមទៀតសម្រាប់​ប្រជាជន​ចំនួន ៣.៥លាន​នាក់ដែល​ភៀសខ្លួន​ដោយជម្លោះ​នៅក្នុង​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com