ទាន់ហេតុការណ៍
កូរ៉េខាងជើងទើបបាញ់តេស្តមីស៉ីល២គ្រាប់ទៀត, នេះបើតាមការអះអាងរបស់កូរ៉េខាងត្បូង »»» ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ »»» សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ​សារធាតុញៀន​ចូល​មក​កម្ពុជា »»» ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យត្រួតពិនិត្យឲ្យបាន​ម៉ត់ចត់​ការ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល »»» ពីធីទទួលជំនួយវ៉ាក់សាំងរបស់ប៉ូឡូញ ត្រូវបានលើកពេលទៅថ្ងៃស្អែកវិញ ដោយសារបញ្ហាអាកាសធាតុនៅប៉ូឡូញ »»» Hossein Vafaei ក្លាយជា​កីឡាករ​ស្នូកឃ័រ​អ៊ីរ៉ង់​ដំបូង​គ្រង​ជើងឯក Snooker Shoot Out ក្រោយ​យកឈ្នះ Mark Williams »»» អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម បាញ់ស្ទាក់មីស៉ីបាលីស្ទីក របស់ក្រុមឧទ្ទាម Houthi ចំនួន៣គ្រាប់ ដោយជោគជ័យ »»» ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រ »»» ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជូនដំណឹងពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា »»» សមត្ថកិច្ចចម្រុះចុះបង្រ្កាបឃ្លាំងស្តុកទុកគ្រឿងសម្អាង៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា
0

តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ»

(ណៃពិដោ)៖ នៅទីបំផុតតុលាការក្នុងរដ្ឋធានីណៃពិដោ នៃសហភាពមីយ៉ាន់ម៉ា បានចេញសាលក្រមហើយ ដោយក្នុងនោះបានសម្រេចកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំទៅហើយនោះ «ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ» ពាក់ព័ន្ធនឹងបទល្មើសទៅលើ វិធានការទប់ស្កាត់ជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់ប្រភពចេញពីមន្ត្រីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

ខាងលើនេះ ត្រឹមតែជាការសម្រេចទោសទណ្ឌមួយករណី ក្នុងចំណោមបទចោទប្រកាន់ទាំង ១១ករណី ទៅលើរូបលោកស្រី អោង សាន ស៊ូ ជី ប៉ុណ្ណោះ។ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times កាលពីចុងសប្តាហ៍នេះថា ប្រសិនបើលោកស្រី ស៊ូ ជី ត្រូវបានតុលាការស្ថិតក្នុងរបបយោធាមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសទៅតាម ការចោទកាន់ទាំងអស់មែននោះ លោកស្រីនឹងអាចជាប់ពន្ធនាគារ យ៉ាងហោចណាស់ក៏ ១០២ឆ្នាំដែរ ហើយវាក៏នឹងមានន័យថា ជីវិតនយោបាយរបស់លោកស្រីត្រូវបញ្ចប់ផងដែរ។

គួរបញ្ជាក់ថា ខាងលើនេះ គឺជាការសាលក្រមផ្តន្ទាទោសលើកដំបូងហើយ គិតចាប់តាំងពីលោកស្រី អោង សាន ស៊ូ ជី ត្រូវបានចាប់ឃុំខ្លួនក្រោយរដ្ឋប្រហារផ្ទុះឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ការសម្រេចក្តីត្រូវបានធ្វើឡើង នៅរដ្ឋធានីណៃពិដោ ដោយមិនមានការអនុញ្ញាតឲ្យសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ចូលទៅយកព័ត៌មាននោះឡើយ។ បន្ថែមពីនេះ មេធាវីទាំងអស់របស់លោកស្រី ស៊ូ ជី ក៏ត្រូវបានហាមឃាត់ មិនឲ្យធ្វើការឆ្លើយឆ្លងណាមួយ ជាមួយក្រុមអ្នកសារព័ត៌មាននោះដែរ ដោយស្ថិតក្នុងហេតុផលនៃការរក្សាសន្តិសុខជាតិ៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com