ទាន់ហេតុការណ៍
កូរ៉េខាងជើងទើបបាញ់តេស្តមីស៉ីល២គ្រាប់ទៀត, នេះបើតាមការអះអាងរបស់កូរ៉េខាងត្បូង »»» ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ »»» សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ​សារធាតុញៀន​ចូល​មក​កម្ពុជា »»» ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យត្រួតពិនិត្យឲ្យបាន​ម៉ត់ចត់​ការ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល »»» ពីធីទទួលជំនួយវ៉ាក់សាំងរបស់ប៉ូឡូញ ត្រូវបានលើកពេលទៅថ្ងៃស្អែកវិញ ដោយសារបញ្ហាអាកាសធាតុនៅប៉ូឡូញ »»» Hossein Vafaei ក្លាយជា​កីឡាករ​ស្នូកឃ័រ​អ៊ីរ៉ង់​ដំបូង​គ្រង​ជើងឯក Snooker Shoot Out ក្រោយ​យកឈ្នះ Mark Williams »»» អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម បាញ់ស្ទាក់មីស៉ីបាលីស្ទីក របស់ក្រុមឧទ្ទាម Houthi ចំនួន៣គ្រាប់ ដោយជោគជ័យ »»» ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រ »»» ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជូនដំណឹងពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា »»» សមត្ថកិច្ចចម្រុះចុះបង្រ្កាបឃ្លាំងស្តុកទុកគ្រឿងសម្អាង៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា
0

ទូតវៀតណាមសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជន

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាឯកឧត្តម ង្វៀន ហុយតាំង (H.E.Mr. Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទទួលជោគជ័យរហូតធ្វើឲ្យប្រទេសក្លាយជាទីសុវត្ថិភាពសម្រាប់អ្នកទេសចរ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការ​គួរសម​នៅ​វិមានរដ្ឋសភា។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត វៀតណាម បានវាយតម្លៃខ្ពស់ និងអបអរសាទរ​ចំពោះការ​អភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកអគ្គរដ្ឋទូត វៀតណាម បានសម្ដែងនូវការកោតសរសើរចំពោះ​នយោបាយចាក់វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យ​យ៉ាង​ធំធេង ធ្វើឲ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញ​និងក្លាយជាទីកន្លែង​សុវត្ថិភាព​សម្រាប់​អ្នកទេសចរ និងបានអរគុណចំពោះកម្ពុជាដែលបានផ្តល់ថវិកា និងបរិក្ខាពេទ្យដល់ប្រទេស​វៀតណាម​នៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក។

នាឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា បេសកកម្មការទូតថ្មីរបស់ឯកឧត្តម​ឯកអគ្គរដ្ឋទូត ​នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ​ដែលមានស្រាប់​ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

សម្តេចបន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា ​សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែល​រដ្ឋាភិបាល​ប្រទេសទាំងពីរ ​បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ សំដៅនាំ​មកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

បន្ថែមលើសពីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ​បានសន្យាចំពោះសម្ដេចប្រធានរដ្ឋសភាថា ក្នុង​បេសកកម្មកាទូត​នៅកម្ពុជា ​ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​ឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទាំង​វិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com