ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ »»» បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ »»» សាយ សំអាល់​ ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ។ »»» ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ »»» បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ព្រែកតាកូវ សង្កាត់ព្រែកអំពិល សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ »»» ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ »»» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។ »»» វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ »»» បងប្អូនក្រុមវាលទី១នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ចុះវាស់វែង​ ប្រមូលទិន្នន័យក្បាលដី​ និងវិនិច្ឆ័យដីធ្លី​មានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​។
0

សម្តីមាស​ ឧកញ៉ា ម៉ុង ឫទ្ធី៖ ការខ្ចិលធ្វើឲ្យយើងក្រ តែបើឧស្សាហ៍ហើយនៅតែក្រ មកពីយើងរកស៊ីខុស

ភ្នំពេញៈ​ លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនដែលវិនិយោគលើវិស័យកសិកម្ម ដែលគេចាត់ទុកថាជាមនុស្សជោគជ័យលើអាជីវកម្មនោះ លោកធ្លាប់បាន​លើក​ឡើងថា«ការខ្ចិលធ្វើឲ្យយើងក្រ តែបើយើងឧស្សាហ៍ហើយនៅតែក្រ ក៏មកពីយើងរកស៊ីខុស» ជាការពិតណាស់បើខ្ចិលហើយនឹងក្រដោយស្វ័យប្រវត្តិមិនខាន តែបើខំរកស៊ីហើយ តែខំរកខុសផ្លូវនោះក៏នៅតែក្រដូចគ្នា ដូច្នេះអាជីវករទាំងឡាយគួរគិតពិចារណាលើមុខរបរណាមួយឲ្យបានច្បាស់មុននឹងចាប់ផ្តើមវាចៀសវាងការចាប់ផ្តើមខុស។

លោកឧកញ៉ាក៏បានពន្យល់ថា ការក្រអាចតកូនតចៅ ព្រោះកើតមកពីភាពខ្ចិលរបស់ខ្លួន ដោយសារដេកក្រក្រោក ទម្រាំបានទៅដល់កន្លែងការងារខាតពេលវេលាច្រើនណាស់។ ម្យ៉ាងវិញអ្នកខ្លះឧស្សាហ៍ហើយ តែនៅតែក្រ ព្រោះរកស៊ីខុស ហើយអត់ជំនួយប្រាប់ពីខាងក្រៅ។ បញ្ហានេះយើងគួរតែដាក់ខ្លួនបន្តិចយកនរណាម្នាក់ធ្វើជាគ្រូរបស់យើងសម្រាប់សួរនាំទាក់ទងនឹងការរកស៊ី នោះរបរ​ របស់យើងនឹងជោគជ័យច្រើនជាងការធ្វើដោយខ្លួនឯង គ្មានការប្រឹក្សាយោបល់ពីអ្នកមានបទពិសោធន៍។

លោកក៏បានបន្ថែមថា កត្តាទាំងនេះហើយបានជាលោកបង្កើតសាលាកសិកម្មឡើង ដើម្បីឲ្យរៀនដាំ ឲ្យរៀនចិញ្ចឹមសិន មុននឹងធ្វើវា កុំឲ្យធ្វើទៅចេះតែខុស។ ជាការពិតណាស់ ប្រសិនបើយើងចង់បើកអាជីវកម្មអ្វីមួយ យើងគួរតែប្រឹក្សាយោបល់ពីអ្នកជោគជ័យជាមុនសិន កុំខ្លាចខ្មាស់ ត្រូវដាក់ខ្លួនយកគេធ្វើជាគ្រូ ជាជាងការប្រថុយប្រថានទៅបើកអាជីវកម្ម ដោយគ្មានបទពិសោធន៍សោះ។

លោកបានបន្តថា យើងត្រូវមានការព្យាយាមខ្លាំងណាស់ក្នុងការប្រកបរបររកស៊ី ទើបទទួលបានជោគជ័យ។ សម្រាប់លោកវិញ ទោះបីលោកក្លាយជាអ្នកមានក្តី តែលោកនៅប្រឹងធ្វើការងារគ្មានថ្ងៃឈប់សំរាក គ្មានសៅរ៍-អាទិត្យនោះទេ។ អាជីវកម្មមួយជោគជ័យ ចាំបាច់ត្រូវមានការព្យាយាម ឧស្សាហ៍ ហើយជាងនេះទៀតត្រូវរៀនសិន ឬក៏ធ្វើការឲ្យគេសិនដើម្បីយកបទពិសោធន៍ មុននឹងបើកអាជីវកម្មផ្ទាល់ខ្លួន៕

Filed in: New Category Name, ព័ត៌មានថ្មីៗ, សូមរាយការណ៍

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com