ទាន់ហេតុការណ៍
អារម្មណ៍ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ »»» រុយកាន់តែរោមហើយបន្ទាប់ពីធំក្លិនស្អុយសាយភាយចេញពីក្រុមហ៊ុនសាងសង់ផ្ទះល្វែង ធី សុភ័ក្ត្រ »»» តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់ »»» ស្ត្រីកូនខ្ចី​យំស្រែកបន្ទាប់ពីដឹងថាបុរី ធី សុភ័ក្ត្រ បានលក់ផ្ទះឲ្យតែមានប្លង់២ជាន់គ្នា »»» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់៖​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ឯកភាពជាមួយសមាគម​វាយនភណ្ឌ​ សម្លៀកបំពាក់​ ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់ »»» ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក »»» ការបង្កើតឱ្យមានទីស្នាក់ការនៅកម្ពុជារបស់ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ហេីយជាជោគជ័យដ៏ធំមួយសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលធ្វេីអោយទំនាក់ទំនងផ្នែកសេដ្ឋកិច្ច វិនិយោគ រវាងកម្ពុជា និងជប៉ុនកាន់តែរីកម្រើនទៅមុខ »»» គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណបពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅឋានឱ្យស្របតាមគោលដៅនេះ »»» គណៈស្ថាបត្យករកម្ពុជា ត្រូវគិតគូររៀបចំកសាងប្រវត្តិរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងសច្ចធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា »»» ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញឱ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ពិនិត្យលទ្ធភាពពន្លឿនចុះបញ្ជីអគារសហកម្មសិទ្ធិ និងដីធ្លីដែលនៅសេសសល់ជូនពលរដ្ឋ
0

លោក Zelenskyy​ និយាយថា រុស្ស៊ី​បាន​បាត់បង់​ជីវិត​ទាហាន​ ៤​ម៉ឺន​នាក់​ក្នុង​សង្គ្រាម

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា យោធា​រុស្ស៊ី​បាន​បាត់​បង់ជីវិត​ជិត ​៤​ម៉ឺន​នាក់​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម​។ នៅក្នុង​សុន្ទរកថា​ប្រចាំថ្ងៃលោក Zelenskyy បាន​ថ្កោលទោស​ការវាយប្រហារ​ចុងក្រោយ​លើ​ទីក្រុង​កំពង់ផែ Odesa។

រុស្ស៊ី​បានដាក់​គោលដៅ​លើ​ទីក្រុង Odesa ដោយ​ការវាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​អង្គារ ដោយបាន​វាយប្រហារ​ទៅលើ​អគារ​ឯកជន និង​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ ប្រើប្រាស់​គ្រាប់​មី​ស៊ី​លបាញ់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​។ មី​ស៊ី​ល​ដែល​បាន​ប្រើប្រាស់ត្រូវបាន​រៀបចំឡើង​ដើម្បី​បំផ្លាញ​នាវាចម្បាំង និង​គោលដៅ​សំខាន់ៗ​ផ្សេងទៀត​។​ នៅ​ថ្ងៃ​អង្គារ​ដដែល​នេះ​ដែរប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បានបង្ហាញ​ខ្លួន​តាម​បណ្តាញ​ត​ភ្ជាប់​វីដេអូ​នៅក្នុង​ពិធី​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ទទួល​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ Winston Churchill។​

​ដោយ​អរគុណ​ដល់​អង្គការ​ស​ង្គ​ម Churchill អន្តរជាតិ និង​នាយករដ្ឋមន្ត្រី​អង់គ្លេសលោក Boris Johnson ដែល​បានប្រគល់​រង្វាន់​ដល់​លោក លោក​ Zelenskyy បាន​ដកស្រង់​សម្តី​របស់លោក Churchill នៅពេលដែល​បានបញ្ចប់​សង្គ្រាមលោកលើកទី2 នៅ​អឺរ៉ុប​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​និយាយថា លោក Johnson សម​នឹង​ទទួលបាន​ពានរង្វាន់​នេះ​ច្រើនជាង ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​រួមគ្នា អ៊ុយ​ក្រែ​ន អង់គ្លេស និង​មនុស្ស​គ្រប់គ្នា​នឹងមិន​បោះបង់​សេរីភាព​ចំពោះ​ជន​ផ្តាច់ការ​មួយចំនួន ទោះបីជា​ពួកគេ​ប្រើ​អាវុធ​អ្វី​ប្រឆាំងនឹង​យើង​ក៏ដោយ​៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com