ទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP) »»» សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ »»» ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងសុន្ទរកថាបើក ក្នុងកិច្ចប្រជុំ «វេទិកាអ្នកដឹកនាំធុរកិច្ចចិន-អាស៊ាន »»» ករណីលិចទូកនៅលើផ្ទៃសមុទ្រ មានជនរងគ្រោះ២៣នាក់ទៀតកំពុងបាត់ខ្លួន »»» អ៉ីរ៉ង់នឹងចូលរួមការធ្វើសមយុទ្ធយោធា ជាមួយរុស្ស៉ីនិងចិន នៅមហាសមុទ្រឥណ្ឌា »»» #អ្នកបរិស្ថាននយោបាយ »»» ក្លិប​នៅ Premier League ព្រមព្រៀង​ច្បាប់​ដាក់​បម្រាម​លើ​ទង្វើ​ខុសឆ្គង​របស់​អ្នកគាំទ្រ​ »»» តុលាការខ្មែរក្រហម ចាប់ផ្តើមការប្រកាសសាលដីកាបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន »»» សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក »»» ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចង់ឃើញក្រសួងអប់រំ និងក្រសួងមហាផ្ទៃ ជួយផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ ឱ្យកាន់តែទូលំទូលាយ
0

លោក Kim Jong Un និយាយ​ថា ​កូរ៉េខាងជើង​បាន​ត្រៀម​ចល័ត​កម្លាំង​ទប់ទល់​សង្គ្រាម​នុយក្លេអ៊ែ​ររួចរាល់

​កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​និយាយ​ថា ប្រទេស​របស់​លោក​ត្រៀម​ចល័ត​កម្លាំង​ទប់ទល់​សង្គ្រាម​នុយក្លេអ៊ែរ​រួច​រាល់ សម្រាប់​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​យោធា​ណាមួយ​ជាមួយ​សហរដ្ឋអាមេរិក ស្រប​ពេល​មាន​សញ្ញា​ថា កូរ៉េខាងជើង​អាច​បាញ់​សាកល្បង​នុយក្លេអ៊ែរ​លើកដំបូង​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ២០១៧ មក។

​លោក Kim បាន​ថ្លែង​បែបនេះ​អំឡុង​សុន្ទរកថា​ នៅ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី ​៦៩​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដែល​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ទាំង២ នៅ​តែ​មាន​សង្គ្រាម​ជាមួយ​គ្នា​តាម​ភាសា​បច្ចេកទេសដោយមាន​ត្រឹមតែ​បទ​ឈប់​បាញ់ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។ លោក Kim ក៏បាន​វាយប្រហារ​តបត​វិញ​ផង​ដែរ ទៅកាន់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol ដែល​និយាយ​ថា រាល់​ការប៉ុនប៉ង​បង្ក​ជម្លោះ​ណាមួយ​ពី​កូរ៉េខាងជើង​ នឹង​ត្រូវ​ឆ្លើយតប​វិញ​ដ៏​ពិតប្រាកដ និង​ដ៏​មហន្តរាយ​។​លោក Kim បាន​និយាយ​ថា ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ជាថ្មី​ម្ដងទៀត​ថា កូរ៉េខាងជើង​បាន​ត្រៀមខ្លួន​យ៉ាង​ពេញលេញ​ សម្រាប់​ការ​ប្រឈម​ដោយ​យោធា​ណាមួយ​ជាមួយ​សហរដ្ឋអាមេរិក។ ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង និង​មី​ស៊ី​ល​ជាច្រើន​គ្រាប់ ដែល​ខ្លួន​និយាយ​ថាអាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តាកទិក ដែល​ក្រុង​សេ​អ៊ូ​ល​ព្រមាន​ថា ​នឹង​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ដែល​នឹង​អាច​កើតមាន​៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com