ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមមកដល់មាតុប្រទេសវិញហើយ »»» សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង រៀបចំច្បាប់ស្ដីពីព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ »»» សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែឈរលើជំហរនៃការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក »»» រដ្ឋាភិបាលចិន តែងតាំងប្រមុខសន្តិសុខថ្មី របស់ទីក្រុងហុងកុង »»» រាជធានីខេត្តទាំង២៥​ និងអង្គភាពគោលដៅ​ »»» រួម​គ្នា​ដេីម្បីកម្ពុជាស្អាត »»» ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាការចាំបាច់ ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ជូនប្រជាជន »»» ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន, រដ្ឋមន្ដ្រីការបរទេសប៉ាគីស្ថាន ស្នើឲ្យកម្ពុជាពិចារណាបើកស្ថានទូត នៅប្រទេសរបស់ខ្លួន »»» សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនថា អារម្មណ៍ក្តុកក្តួលចំពោះមរណភាពលោក អាបេ ដូចនឹងមរណភាពបងប្រុសសម្តេចផងដែរ »»» លោក វ៉ាង យី ប្រាប់អាមេរិកឲ្យលែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់
0

រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន និង​ប្រទេសជាដៃគូ​មួយចំនួនបានមកដល់កម្ពុជា​ជាបណ្តើរៗ​ហើយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស នៃ​បណ្តា​ប្រទេស​អាស៊ាន​ និង​ប្រទេស​ជាដៃគូ​មួយចំនួន​បាន​មក​ដល់​ប្រទេសកម្ពុជា ជា​បណ្តើរៗ​ហើយ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តីក្រសួង​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក ដែលប្រទេស​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​នៅក្នុង​ឆ្នាំ​២០២២នេះ។

យោងតាមកម្មវិធី​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២២​នេះ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសមហាអំណាច និងប្រទេស​អ្នក​មាន​មួយ​ចំនួន​នឹង​មក​ដល់​កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥។

កម្មវិធីបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន អាមេរិក កូរ៉េ ជប៉ុន កាណាដា អង់គ្លេស រុស្ស៊ី ឥណ្ឌា អូស្រ្តាលី ញូហ្សឺឡែន និងសហគមន៍អឺរ៉ុប នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ក្រសួង​ការ​បរទេស​អាស៊ាន និងអាស៊ានបូក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២នេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែសីហានេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា ប្រទេស​សហភាព​អឺរ៉ុប និងប្រទេសទីម៉ឡេស បានមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព និងមានការ​ទទួល​រាក់ទាក់ និងការពារបានយ៉ាងល្អពីសំណាក់មន្រ្តី និងអាជ្ញាធររបស់កម្ពុជា។

ដោយឡែកសម្រាប់ថ្ងៃទី៣ ខែសីហានេះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken នឹងមកដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣ ដើម្បីចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​សហរដ្ឋ​អាមេរិក អាស៊ាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស ជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែល​លោក​នឹង​ធ្វើ​ការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ​ នៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

លោករដ្ឋមន្ត្រីក៏នឹង​ជួប​ទ្វេភាគីផងដែរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ដើម្បីពិភាក្សា​ពី​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ចំពោះអាស៊ាន និង កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនង ទ្វេភាគី​របស់​យើងជាមួយកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពេញមួយឆ្នាំ២០២២នេះកម្ពុជា បាននិងកំពុងធ្វើជាប្រធានអាស៊ានប្តូរវេន ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន សម្រាប់​ឆ្នាំ​២០២២​នេះ បានថ្លែងកាលពីកន្លងទៅថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២, កម្ពុជានឹង​ដឹក​នាំ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរួមរបស់អាស៊ាន ដើម្បី ឈានទៅសម្រេចបាននូវ​សមិទ្ធផល​សំខាន់ៗ​ថែម​ទៀត​ ជាពិសេសជំរុញសម្នះនៃដំណើរការកសាងសហគមន៍ អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ និងសហគមន៍​មួយ​»។ សម្តេចនាយករដ្ឋមន្រ្តីបានរំលេខនូវអាទិភាពការងារមួយចំនួនសម្រាប់ឆ្នាំ ២០២២ មាន សសរស្តម្ភនយោបាយនិងសន្តិសុខ, សសរស្តម្ភសេដ្ឋកិច្ច និងសសរស្តម្ភសង្គម-វប្បធម៌៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com