ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមមកដល់មាតុប្រទេសវិញហើយ »»» សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង រៀបចំច្បាប់ស្ដីពីព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ »»» សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែឈរលើជំហរនៃការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក »»» រដ្ឋាភិបាលចិន តែងតាំងប្រមុខសន្តិសុខថ្មី របស់ទីក្រុងហុងកុង »»» រាជធានីខេត្តទាំង២៥​ និងអង្គភាពគោលដៅ​ »»» រួម​គ្នា​ដេីម្បីកម្ពុជាស្អាត »»» ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាការចាំបាច់ ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ជូនប្រជាជន »»» ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន, រដ្ឋមន្ដ្រីការបរទេសប៉ាគីស្ថាន ស្នើឲ្យកម្ពុជាពិចារណាបើកស្ថានទូត នៅប្រទេសរបស់ខ្លួន »»» សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនថា អារម្មណ៍ក្តុកក្តួលចំពោះមរណភាពលោក អាបេ ដូចនឹងមរណភាពបងប្រុសសម្តេចផងដែរ »»» លោក វ៉ាង យី ប្រាប់អាមេរិកឲ្យលែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់
0

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតអង្គុយដោះស្រាយការងារកណ្តាលវាលស្រែ និងរំលឹកពីកិច្ចប្រឹងប្រែងជំរុញការធ្វើស្រែរបស់កសិករ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញរូបថតមួយសន្លឹកអង្គុយកណ្តាលវាលស្រែពេលចុះដោះស្រាយការងារបង្កបង្កើនផលជូនប្រជាកសិករកាលពីអតីតកាល ជាមួយការគូសរំលេចនូវកិច្ចប្រឹងប្រែងមួយចំនួនដើម្បីជំរុញការបង្កបង្កើនផលដោះស្រាយបញ្ហាខ្វះស្បៀងរបស់ប្រជាពលរដ្ឋ។

ជាមួយការបង្ហោះរូបភាពនៃអនុស្សាវរីយ៍នៃការដឹកនាំជាតិក្នុងដំណាកកាលកម្ពុជាក្រខ្សត់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជន សម្តេចត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជ ការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិត ការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វ។ល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឱ្យវេទិការ មានជោគជ័យ ដោយបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។ បានយ៉ាងច្រើនទៀតផង។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ពីប្រទេសដែលខ្វះស្រូវប្រមាណ ១លានតោននាទសវត្សរ៍១៩៩០ និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង ៦លានតោន ជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចម្រើនយ៉ាងខ្លាំងដែលធ្វើឱ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ»

សម្តេចតេជោ បានឱ្យដឹងថា វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដងនោះទេ ដែលមាននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់ កំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការស្តាប់ប្រជាជននិយាយទទួលដោះស្រាយ សំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបរៀបចំគោលនយោបាយបានត្រឹមត្រូវ។ សម្តេចតេជោ បានរំលេចសារជាដំបូន្មានសម្រាប់មន្ត្រីផងដែរថា ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករក។

ក្នុងរូបភាពមួយសន្លឹកនេះ មានជាប់រូបលោកស្រី ហ៊ុន ម៉ាណា ផងដែរ។ សម្តេចតេជោ ក៏បានឆ្លៀតបញ្ជាក់ថា លោកស្រី ហ៊ុន ម៉ាណា មានទម្លាប់ដើរតាមសម្តេចតាំងពីតូច ហើយក៏ធ្លាប់ទៅតាមសម្តេច បានប៉ុន្មានកន្លែងដែរក្នុងវេទិការតាមភ្លឺស្រែនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com