ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមមកដល់មាតុប្រទេសវិញហើយ »»» សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង រៀបចំច្បាប់ស្ដីពីព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ »»» សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែឈរលើជំហរនៃការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក »»» រដ្ឋាភិបាលចិន តែងតាំងប្រមុខសន្តិសុខថ្មី របស់ទីក្រុងហុងកុង »»» រាជធានីខេត្តទាំង២៥​ និងអង្គភាពគោលដៅ​ »»» រួម​គ្នា​ដេីម្បីកម្ពុជាស្អាត »»» ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាការចាំបាច់ ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ជូនប្រជាជន »»» ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន, រដ្ឋមន្ដ្រីការបរទេសប៉ាគីស្ថាន ស្នើឲ្យកម្ពុជាពិចារណាបើកស្ថានទូត នៅប្រទេសរបស់ខ្លួន »»» សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនថា អារម្មណ៍ក្តុកក្តួលចំពោះមរណភាពលោក អាបេ ដូចនឹងមរណភាពបងប្រុសសម្តេចផងដែរ »»» លោក វ៉ាង យី ប្រាប់អាមេរិកឲ្យលែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់
0

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អាស៊ាននឹងអាចស្វាគមន៍ទីម័រឡេស្ត ចូលជាសមាជិកទី១១របស់អាស៊ាន យ៉ាងយូរត្រឹមឆ្នាំក្រោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានបង្ហាញក្តីសង្ឃឹមថា អាស៊ាននឹងអាចស្វាគមន៍ប្រទេសទីម័រឡេស្តេ ចូលជាសមាជិកទី១១របស់ខ្លួន យ៉ាងយូរត្រឹមឆ្នាំក្រោយ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ដោយឡែក ដំណើរការនៃការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ហើយខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងអាច ស្វាគមន៍ប្រទេសនេះមកកាន់គ្រួសារអាស៊ានបានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ»

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រទេសដែលមាន វ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ ប្រទេសនេះមានព្រំដែនជាប់ ប្រទេសឥណ្ឌូណេស៊ីតែមួយប៉ុណ្ណោះ មានផ្ទៃ ក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ និងប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) ព្រមទាំងមានរដ្ឋធានីឈ្មោះ ឌីលី។ ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រខាងកើត បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ហើយជាក់ស្តែងសំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១១ ។

ក្នុងការថ្លែងសារកន្លងទៅ កម្ពុជាតែងគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់បញ្ចូល ប្រទេសទីម័រឡេស្តេ សមាជិកពេញសិទ្ធិរបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា សមាជិកភាពរបស់ទីម័រឡេស្តេនៅអាស៊ាន មិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងបរិបទនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការសម្រេចក្ដីសុបិន របស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com