ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមមកដល់មាតុប្រទេសវិញហើយ »»» សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង រៀបចំច្បាប់ស្ដីពីព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ »»» សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែឈរលើជំហរនៃការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក »»» រដ្ឋាភិបាលចិន តែងតាំងប្រមុខសន្តិសុខថ្មី របស់ទីក្រុងហុងកុង »»» រាជធានីខេត្តទាំង២៥​ និងអង្គភាពគោលដៅ​ »»» រួម​គ្នា​ដេីម្បីកម្ពុជាស្អាត »»» ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាការចាំបាច់ ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ជូនប្រជាជន »»» ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន, រដ្ឋមន្ដ្រីការបរទេសប៉ាគីស្ថាន ស្នើឲ្យកម្ពុជាពិចារណាបើកស្ថានទូត នៅប្រទេសរបស់ខ្លួន »»» សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនថា អារម្មណ៍ក្តុកក្តួលចំពោះមរណភាពលោក អាបេ ដូចនឹងមរណភាពបងប្រុសសម្តេចផងដែរ »»» លោក វ៉ាង យី ប្រាប់អាមេរិកឲ្យលែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់
0

កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជា​ឈ្នះ​មេដាយ ១២​គ្រឿង​ក្នុង​ការ​ប្រកួត​ SIAM Cup ​នៅ​ថៃ​

​ជឺ​ជិត​ស៊ូ​៖ ក្រុម​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជាបានបញ្ចប់​បេសកកម្ម ​ក្នុងការ​ប្រកួត​កីឡា​ជឺ​ជិត​ស៊ូ​អន្ដរជាតិស្យាម​ខាប់​ (SIAM Cup) ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ជោគជ័យ ក្រោយ​ដណ្ដើមបាន​មេដាយ​សរុប ១២​គ្រឿង និង​ឈរ​ចំណាត់ថ្នាក់​ទី​១២ ក្នុងចំណោម​អត្ត​ព​លិ​ក ៣៩​ប្រទេស​ចូលរួម​ព្រឹត្តិការណ៍​នេះ។​

តាម​ការបញ្ជាក់​របស់​លោក សៀន សុភ័ក្ដ្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជាបាន​ឲ្យ​ដឹងថា សហព័ន្ធ​បានបញ្ជូន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជាង ២០​នាក់​ចូលរួម ខណៈ​ការប្រកួត​បានធ្វើ​តែ ១​ថ្ងៃ​ប៉ុណ្ណោះកាលពី​ថ្ងៃទី​៣០ ខែកក្កដា​កន្លងទៅ ខណៈ​ជា​លទ្ធផល​កម្ពុជាដណ្ដើមបាន​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៦​គ្រឿង រួមមាន​៖

​កីឡាករ សៅ សុភា​រ៉ា ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី ទម្ងន់​ក្រោម ៦១​គីឡូក្រាម ឈ្នះ​មេដាយមាស ១ និង​វិញ្ញាសា​ជឺ​ជិត​ស៊ូ​មាន​ហ្គី ទម្ងន់ ៦៤​គីឡូក្រាម​ឈ្នះ​មេដាយ​សំរឹទ្ធ ១។ ​កីឡាការិនី ម៉ាប់ សុខ​ហួយ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី ទម្ងន់​ក្រោម ៥៨.៥​គីឡូក្រាម ឈ្នះ​មេដាយប្រាក់ ១។​ ​កីឡាករ ហួរ សេងហុង ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី ទម្ងន់​សេរី ឈ្នះ​មេដាយ​សំរឹទ្ធ ១។​ ​កីឡាការិនី​ថ្នាល ស្រេង រ័ត្ន​កនិកា ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៤០​គីឡូក្រាម ឈ្នះ​មេដាយមាស ១ និង​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១២​ឆ្នាំ ទម្ងន់​ក្រោម ៤០.៣​គីឡូក្រាម ឈ្នះ​មេដាយប្រាក់ ១។​ ​កីឡាករ​ថ្នាល កៃ ហាន​រ៉េ​ម​ម​យ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ៨​ឆ្នាំ ទម្ងន់​ក្រោម ២៧​គីឡូក្រាម ឈ្នះ​មេដាយមាស ១។​

កីឡាករ​ថ្នាល អា​ធ័​រ ប៊ី​សេន ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី អាយុ ១០​ឆ្នាំ ទម្ងន់​ក្រោម ៤៦​គីឡូក្រាម ឈ្នះ​មេដាយប្រាក់ ១ និង​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១០​ឆ្នាំ ទម្ងន់​ក្រោម ៤៥.៣​គីឡូក្រាម ឈ្នះ​មេដាយ​សំរឹទ្ធ ១។​ ​កីឡាករ​ថ្នាល នី​កូ​ឡាស យី​រ៉េ​ម​ម​យ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១២​ឆ្នាំ ទម្ងន់​ក្រោម ៣៣.២​គីឡូក្រាម​ឈ្នះ​មេដាយ​សំរឹទ្ធ ១ និង​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៣៤​គីឡូក្រាម​ឈ្នះ​មេដាយ​សំរឹទ្ធ ១

​កីឡាករ​ថ្នាល ឡេង ចាន់​សេរី​បុត្រ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៣៣.២​គីឡូក្រាម ឈ្នះ​មេដាយ​សំរឹទ្ធ ១៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com