ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមមកដល់មាតុប្រទេសវិញហើយ »»» សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង រៀបចំច្បាប់ស្ដីពីព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ »»» សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែឈរលើជំហរនៃការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក »»» រដ្ឋាភិបាលចិន តែងតាំងប្រមុខសន្តិសុខថ្មី របស់ទីក្រុងហុងកុង »»» រាជធានីខេត្តទាំង២៥​ និងអង្គភាពគោលដៅ​ »»» រួម​គ្នា​ដេីម្បីកម្ពុជាស្អាត »»» ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាការចាំបាច់ ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ជូនប្រជាជន »»» ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន, រដ្ឋមន្ដ្រីការបរទេសប៉ាគីស្ថាន ស្នើឲ្យកម្ពុជាពិចារណាបើកស្ថានទូត នៅប្រទេសរបស់ខ្លួន »»» សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនថា អារម្មណ៍ក្តុកក្តួលចំពោះមរណភាពលោក អាបេ ដូចនឹងមរណភាពបងប្រុសសម្តេចផងដែរ »»» លោក វ៉ាង យី ប្រាប់អាមេរិកឲ្យលែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់
0

ព្រឹទ្ធសភា៖ វិសោធនកម្មច្បាប់ធម្មនុញ្ញលើកទី១០ ស្របតាមលទ្ធិប្រជាធបិតេយ្យ និងដើម្បីបម្រើ ប្រយោជន៍ប្រជាជន

ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាជាតិ បានលើកឡើងថា​ការធ្វើវិសោធនកម្ម​ច្បាប់​ធម្មនុញ្ញលើកទី១០ ធ្វើឡើងស្របតាមលទ្ធិប្រជាធិបតេយ្យ ​ដើម្បីបម្រើផលប្រយោជន៍របស់​ប្រជាជន ហើយព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គ ​ដើម្បីពិនិត្យ និងឲ្យយោបល់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ។

បន្ទាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខានចំនួន២ ក្នុងនោះទី១. ធានា​ឲ្យស្ថាប័នកំពូលរបស់ជាតិ ​ពិសេសស្ថាប័ននីតិប្រតិបត្តិ ដែលមានបេសកកម្មដឹកនាំ​ការងារ​ទូទៅ​របស់រដ្ឋ ​មានដំណើរការប្រព្រឹត្តិទៅដោយរលូន​ និងប្រកបដោយនិរន្តរភាពនៃគ្រប់កាលៈទេសៈ និងទី២.ធានាការពារ និងថែរក្សាឲ្យបាននូវសន្តិភាព ​សន្តិសុខសង្គម ​សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិ ​នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍ​ប្រទេសជាតិ​លើគ្រប់វិស័យ​ និងសម្រាប់ជាឧត្តមប្រយោជន៍ជាតិ សេចក្តីសុខសាន្តរបស់​ប្រជាជនកម្ពុជា​ទាំងមូល ។

ឯកឧត្តម បន្តថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវ​ស្របតាម​គោលការណ៍ ​និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ​ដែលជារបបដឹកនាំប្រទេស តាមបែបរបប​សភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជា​បង្ហាញឆន្ទៈ ​និងប្រើសិទ្ធិអំណាចរបស់ខ្លួន ​តាមរយៈការបោះឆ្នោត ស្របតាម​គោលការណ៍​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ​ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្ត​ជាធរមាន​របស់ជាតិ ។

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បាន​ពិនិត្យ​ពិភាក្សាលើរបៀបវារៈមួយចំនួន ​នោះរួម ​មាន១. ពិនិត្យ និងសម្រេចលើសំណើរបស់​គណៈកម្មការ​នីតិកម្ម ​និងយុត្តិធម៌ ​សុំដាក់សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ​ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវ​ដំណើរការ​ជាប្រក្រតីនៃស្ថាប័នជាតិទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៩ នីតិកាលទី៤ រួមទាំងបានពិនិត្យ និងសម្រេចសេចក្តីព្រាងច្បាប់មួយចំនួនទៀត ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ​បានកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ​ដើម្បីបើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា​ នីតិកាលទី៤ ដើម្បីស្តាប់​របាយ​ការណ៍​របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ​ស្តីពីសកម្មភាព ​និង​លទ្ធផលការងារ​ របស់​ព្រឹទ្ធសភា នៅ​ចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី៨​ និងលើកទី៩ នីតិកាលទី៤ និងពិនិត្យ ហើយឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ទាំងបួនខាងលើនេះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com