ទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP) »»» សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ »»» ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងសុន្ទរកថាបើក ក្នុងកិច្ចប្រជុំ «វេទិកាអ្នកដឹកនាំធុរកិច្ចចិន-អាស៊ាន »»» ករណីលិចទូកនៅលើផ្ទៃសមុទ្រ មានជនរងគ្រោះ២៣នាក់ទៀតកំពុងបាត់ខ្លួន »»» អ៉ីរ៉ង់នឹងចូលរួមការធ្វើសមយុទ្ធយោធា ជាមួយរុស្ស៉ីនិងចិន នៅមហាសមុទ្រឥណ្ឌា »»» #អ្នកបរិស្ថាននយោបាយ »»» ក្លិប​នៅ Premier League ព្រមព្រៀង​ច្បាប់​ដាក់​បម្រាម​លើ​ទង្វើ​ខុសឆ្គង​របស់​អ្នកគាំទ្រ​ »»» តុលាការខ្មែរក្រហម ចាប់ផ្តើមការប្រកាសសាលដីកាបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន »»» សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក »»» ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចង់ឃើញក្រសួងអប់រំ និងក្រសួងមហាផ្ទៃ ជួយផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ ឱ្យកាន់តែទូលំទូលាយ
0

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន, រដ្ឋមន្ដ្រីការបរទេសប៉ាគីស្ថាន ស្នើឲ្យកម្ពុជាពិចារណាបើកស្ថានទូត នៅប្រទេសរបស់ខ្លួន

(ភ្នំពេញ)៖ លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពិចារណាបើកស្ថានទូតកម្ពុជា នៅប្រទេសប៉ាគីស្ថាន។

សំណើនេះត្រូវបានលោករដ្ឋមន្ដ្រីការបរទេស លើកឡើងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាវិមានសន្ដិភាព។

ក្នុងជំនួបនោះ លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលកម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យ។ លោករដ្ឋមន្ដ្រីការបរទេស បានគោរពអញ្ជើញសម្ដេចតេជោ ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថានផងដែរ។

លោកបានអះអាងទៀតថា តាមការសង្កេតរបស់លោកឃើញថា ប្រទេសកម្ពុជា មានសក្កដានុពល ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានគោរពជម្រាបជូនសម្ដេចតេជោថា នឹងពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលអាចធ្វើទៅបាន ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី ដែលបានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្តេចតេជោ បានបញ្ជាក់ថា កិច្ចប្រជុំនៅពេលនេះ គឺចំពេលដែលមានការចម្រុងចម្រាស់ខ្លាំងដូចជា៖ ករណីនៅប្រទេសមីយ៉ាន់ម៉ា ករណីសមុទ្រចិនខាងត្បូង ករណីសង្គ្រាមនៅអ៊ុយក្រែនជាដើម តែទោះជាយ៉ាងណាក៏ដោយ យើងបានរួមគ្នាធ្វើការរហូតទទួលបានជោគជ័យ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានទទួលយកនូវការអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាន ហើយក៏បានទទួលឆ្លើយតបជាវិជ្ជមាន ចំពោះការស្នើសុំឲ្យពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាមម៉ាបាដ។

ឆ្លើយតបទៅនឹងសក្ដានុពល នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានលើកទឹកចិត្តឲ្យលោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី ជំរុញ និងលើកទឹកចិត្តវិនិយោគិនប៉ាគីស្ថាន ឲ្យមកកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបានជាពិសេស លើវិស័យដែលលោកបានលើកឡើង នោះគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com