ទាន់ហេតុការណ៍
វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ »»» សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ »»» ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី »»» នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ »»» គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ »»» លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា »»» លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត
0

ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាការចាំបាច់ ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ជូនប្រជាជន

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីផ្តល់នូវព័ត៌មានច្បាស់លាស់ពីវិស័យធនាគារ និងហិរញ្ញវត្ថុជូនប្រជាជន ក្នុងការសម្រេចចិត្តជ្រើសរើស រកសេវាហិរញ្ញវត្ថុបានត្រឹមត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេសដូច្នេះដែរ កាលណាវិស័យធនាគារ និងហិរញ្ញវត្ថុរីកចម្រើន វិស័យសេដ្ឋកិច្ចក៏រីកចម្រើនដូចគ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ វាយតម្លៃខ្ពស់ចំពោះសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលរៀបចំនូវវគ្គបណ្តុះបណ្តាលការយល់ដឹងពីវិស័យធនាគារ និងហិរញ្ញវត្ថុឡើង ហើយក៏មានការរៀបចំការប្រកួតប្រជែងពានរង្វាន់ ស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំសុំឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ សូមបន្តធ្វើយ៉ាងណាជំរុញអក្ខរកម្មធនាគារ ហិរញ្ញវត្ថុនេះចំពោះអ្នកសារព័ត៌មានឲ្យកាន់តែរីកចម្រើន ហើយចំពោះអ្នកសារព័ត៌មានយើងសំខាន់បំផុត មូលដ្ឋាននៃធនាគារ ហិរញ្ញវត្ថុ គឺទំនុកចិត្ត ត្រូវស្វែងរកប្រភពព័ត៌មាន ឲ្យបានច្បាស់លាស់ ដើម្បីធានាឲ្យមានស្ថិរភាពផ្នែកអារម្មណ៍ដល់ប្រជាជន ធ្វើឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសយើង»

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់ ដល់អ្នកសារព័ត៌មាន ដែលបានចូលរួមប្រឡងប្រជែងនិពន្ធអត្ថបទសារព័ត៌មាន ស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ ឯកឧត្តមខៀវ កាញារីទ្ធ ក៏បានស្នើឲ្យសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវតែមានក្រុមអ្នកនាំពាក្យមួយ ដើម្បីងាយស្រួលពន្យល់ដល់ប្រជាពលរដ្ឋ អំពីប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការប្រើអ្នកនាំពាក្យ គឺមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន ក៏ដូចជាជូនដំណឹងដល់ប្រជាពលរដ្ឋ និងពន្យល់អំពីប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជាបានឲ្យដឹងថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា វិស័យធនាគារបន្តរក្សាបានភាពធន់របស់ខ្លួន និងបានចូលរួមចំណែកគាំទ្រ ដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។ ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជាមានជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ ដែលឆ្លុះបញ្ចាំងតាមរយៈ៖

ទី១៖ កំណើនប្រាក់បញ្ញើអតិថិជន (Deposit) នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មានប្រមាណជាង ៤២ ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៦% គិតត្រឹមត្រឹមឆមាសទី១ ឆ្នាំ២០២២ ដែលមានចំនួនគណនីប្រាក់បញ្ញើអតិថិជនចំនួន ១៣.២លានគណនី។

ទី២៖ ឥណទានអតិថិជនបានកើនឡើងជាង ២៣% ដល់ ៥១.៥ប៊ីលានដុល្លារអាម៉េរិក ដែលមានគណនីឥណទានអតិថិជន កើនដល់៣.៥លានគណនី។

យោងតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ប្រជាជនពេញវ័យនៅកម្ពុជា ប្រមាណ៖៥៩% ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ ក្នុងនោះ ១៧% ពីគ្រឹះស្ថានធនាគារ និង ៤២% ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត, ១២% ទទួលបានសេវាហិរញ្ញវត្ថុក្រៅផ្លូវការ និង ២៩% មិនបានប្រើប្រាស់សេវាហិរញ្ញវត្ថុទាំងផ្លូវការ និងក្រៅផ្លូវការ ប៉ុន្តែបើប្រៀបធៀបនឹងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមានភាពប្រសើរឡើងច្រើន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com