ទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP) »»» សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ »»» ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងសុន្ទរកថាបើក ក្នុងកិច្ចប្រជុំ «វេទិកាអ្នកដឹកនាំធុរកិច្ចចិន-អាស៊ាន »»» ករណីលិចទូកនៅលើផ្ទៃសមុទ្រ មានជនរងគ្រោះ២៣នាក់ទៀតកំពុងបាត់ខ្លួន »»» អ៉ីរ៉ង់នឹងចូលរួមការធ្វើសមយុទ្ធយោធា ជាមួយរុស្ស៉ីនិងចិន នៅមហាសមុទ្រឥណ្ឌា »»» #អ្នកបរិស្ថាននយោបាយ »»» ក្លិប​នៅ Premier League ព្រមព្រៀង​ច្បាប់​ដាក់​បម្រាម​លើ​ទង្វើ​ខុសឆ្គង​របស់​អ្នកគាំទ្រ​ »»» តុលាការខ្មែរក្រហម ចាប់ផ្តើមការប្រកាសសាលដីកាបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន »»» សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក »»» ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចង់ឃើញក្រសួងអប់រំ និងក្រសួងមហាផ្ទៃ ជួយផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ ឱ្យកាន់តែទូលំទូលាយ
0

សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង រៀបចំច្បាប់ស្ដីពីព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីការរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ព្រមទាំងមន្ត្រីជាន់ខ្ពស់អន្តរក្រសួងមួយចំនួនទៀត។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការរៀបចំធ្វើសេចក្ដីព្រាង​ច្បាប់​ស្ដីពីព្រៃឈើ​ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ​នាពេលនេះ គឺជា​ការអនុវត្ត​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម បន្តថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាំង៣នេះ ក៏មានគោលដៅធ្វើឱ្យស្របតាម​បន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុស​ត្រូវ​របស់​រដ្ឋបាលថ្នាក់ក្រោមជាតិ ​និងប្រជាពលរដ្ឋក្នុងការការពារ ​ការអភិរក្ស និងការអភិវឌ្ឍ​ធនធាន​ធម្មជាតិប្រកបដោយប្រសិទ្ធភាព ​និងនិរន្តរភាពនៅកម្ពុជាផងដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com