ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ »»» បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ »»» សាយ សំអាល់​ ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ។ »»» ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ »»» បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ព្រែកតាកូវ សង្កាត់ព្រែកអំពិល សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ »»» ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ »»» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។ »»» វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ »»» បងប្អូនក្រុមវាលទី១នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ចុះវាស់វែង​ ប្រមូលទិន្នន័យក្បាលដី​ និងវិនិច្ឆ័យដីធ្លី​មានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​។
0

កងទ័ពកម្ពុជា-ចិន នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំជាងមុន

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងពិភាក្សាគ្នា រៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ជាងមុន បន្ទាប់ពីភាគីទាំងពីរ បានអាក់ខានមួយរយៈដោយសារតែបញ្ហាកូវីដ១៩។

ប៉ុន្តែសម្រាប់កាលបរិច្ឆេទ នៃការរៀបចំសមយុទ្ធនេះ សម្តេចពិជ័យសេនា ទៀ បាញ់ មិនបានបញ្ជាក់ឱ្យច្បាស់នៅឡើយនោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «ច្បាស់ណាស់ យើងកំពុងតែស្ថិតនៅក្នុងសភាពពិគ្រោះគ្នាដែរ (សមយុទ្ធ) ហើយបើធ្វើលំហាត់សមយុទ្ធជាមួយសាធារណប្រជាមានិតចិន លើកនេះគឺអាចនឹងធ្វើទ្រង់ទ្រាយធំ ហើយមានលក្ខណៈចម្រុះថែមទៀត អាចពង្រីកមានទាំងជើងទឹកផងដែរ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពកម្ពុជា និងចិនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយក៏ដើម្បីលើកកម្ពស់ សមត្ថភាពរបស់កងទ័ពកម្ពុជាឱ្យកាន់តែល្អប្រសើ ស្របទៅតាមការកែទម្រង់របស់ក្រសួងការពារជាតិកម្ពុជា។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា ប្រសិនបើមានបណ្តាប្រទេសជាមិត្តណាចង់រៀបចំលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជា ដោយចំណាយផ្សេងៗដូចកងទ័ពរំដោះប្រជាជនចិន ដើម្បីបម្រើឱ្យសមយុទ្ធនោះកម្ពុជា នឹងស្វាគមន៍ជានិច្ច។

លំហាត់សមយុទ្ធនាគមាស រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន បានរៀបចំឡើងនៅក្នុងលើទឹកដីប្រទេសកម្ពុជា ចំនួនលើកទី៤ មកហើយ ចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែសមយុទ្ធនេះ បានអាកខានទៅវិញ បន្ទាប់ពីផ្ទុះឡើងនូវការរាតត្បាតជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com