ទាន់ហេតុការណ៍
អារម្មណ៍ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ »»» រុយកាន់តែរោមហើយបន្ទាប់ពីធំក្លិនស្អុយសាយភាយចេញពីក្រុមហ៊ុនសាងសង់ផ្ទះល្វែង ធី សុភ័ក្ត្រ »»» តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់ »»» ស្ត្រីកូនខ្ចី​យំស្រែកបន្ទាប់ពីដឹងថាបុរី ធី សុភ័ក្ត្រ បានលក់ផ្ទះឲ្យតែមានប្លង់២ជាន់គ្នា »»» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់៖​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ឯកភាពជាមួយសមាគម​វាយនភណ្ឌ​ សម្លៀកបំពាក់​ ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់ »»» ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក »»» ការបង្កើតឱ្យមានទីស្នាក់ការនៅកម្ពុជារបស់ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ហេីយជាជោគជ័យដ៏ធំមួយសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលធ្វេីអោយទំនាក់ទំនងផ្នែកសេដ្ឋកិច្ច វិនិយោគ រវាងកម្ពុជា និងជប៉ុនកាន់តែរីកម្រើនទៅមុខ »»» គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណបពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅឋានឱ្យស្របតាមគោលដៅនេះ »»» គណៈស្ថាបត្យករកម្ពុជា ត្រូវគិតគូររៀបចំកសាងប្រវត្តិរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងសច្ចធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា »»» ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញឱ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ពិនិត្យលទ្ធភាពពន្លឿនចុះបញ្ជីអគារសហកម្មសិទ្ធិ និងដីធ្លីដែលនៅសេសសល់ជូនពលរដ្ឋ
0

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ UNDP រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយ ឯកឧត្តមបានគូសបញ្ជាក់ថា យើងបានជួបគ្នាចុងក្រោយនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីប៉ុន្មានឆ្នាំមុន។ ឯកឧត្តមពិតជារីករាយ ជាមួយនឹងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកយើងក៏បានគាំទ្រទាំងស្រុងជាមួយនឹងក្រុមការងារ អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅកម្ពុជានោះជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។

ឯកឧត្តមបានមានប្រសាសន៍ថា យើងនឹងបង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទេស ដែលបានប៉ះពាល់ដោយវិបត្តិទាំងឡាយ រួមទាំងជំងឺ Covid 19 ផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីស្ថានភាព សង្គ្រាមនៅអ៊ុយក្រែន និងអតិផរណាបណ្ដាលមកពីសង្គ្រាមនោះ ដែលបង្កើតនូវការលំបាកជាច្រើនសម្រាប់ប្រជាជននៅទូទាំងពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថាអង្គការសហប្រជាជាតិ គឺឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួម និងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា។ យើងនឹងខិតខំជំរុញការកែទម្រង់នៃហិរញ្ញប្បទានអន្តរជាតិផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លៀតឱកាសទទួលជួបសម្ដេចនាពេលនេះ។ សម្ដេចតេជោក៏បានអរគុណចំពោះអ្វីដែល ឯកឧត្តម បានលើកឡើង ជាពិសេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ឯកឧត្តមមានក្រុមការងាររបស់ ឯកឧត្តមដ៏ល្អប្រចាំនៅប្រទេសកម្ពុជា។ សម្រេចតេជោក៏បានមានប្រសាសន៍អំពីជំនួយវ៉ាក់សាំងកូវីដ១៩ របស់អង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌកូវ៉ាក់ ដែលជួយដល់ប្រទេសកម្ពុជាផងដែរ។ ហើយដែលរហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបបានបហរមាណជា ៩៥% ហើយ នៃចំនួនប្រជាជនសរុប ហើយមួយចំនួននៃប្រជាជនក៏បានទទួលវ៉ាក់សាំងដូសជំរុញទី៥រួចទៅហើយ ហើយគិតត្រឹមថ្ងៃទី ២២ កញ្ញានេះ មានអ្នកឆ្លងត្រឹមតែ០៣នាក់តែប៉ុណ្ណោះ។

ក្នុងជំនួបនេះ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងនូវ០៣ចំណុចសំខាន់ៗ ៖

១) សម្ដេចតេជោ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។ សម្ដេចតេជោបានមានប្រាសាទថា កន្លងមកឯកឧត្តម និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍ ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន យើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។ សម្តេចតេជោបានបញ្ជាក់ទៀតថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត។

២) សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយសម្ដេចក៏បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

៣)សម្ដេចតេជោបានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន ដោយសម្ដេចបានអញ្ជើញ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមាន ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com