ទាន់ហេតុការណ៍
បងប្អូនក្រុមវាលទី១៧ បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ »»» បងប្អូនក្រុមវាលទី២១ បន្តចុះវាស់វែង​ កំណត់​ព្រំ​ និង​វិនិច្ឆ័យ​ទិន្នន័យ​ក្បាលដី​ ដេីម្បី​ចុះបញ្ជី​ដី​ធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធ​ ជូនបងប្អូន​ប្រជាពលរដ្ឋ​នៅភូមិនរាយ៍ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ »»» ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់ »»» បងប្អូនក្រុមវាល​​ បន្តចុះវិនិច្ឆ័យក្បាលដី​ ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីស្ថិតនៅភូមិសាឡាំ ភូមិត្រពាំងខ្នារ និងភូមិស្រែខ្ញែរ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ថ្ងៃទី​១៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ »»» បងប្អូនក្រុមវាល បន្តចុះវាស់វែង ប្រមូលទិន្នន័យក្បាលដី​ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិត្រពាំងស្តៅ ភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៣ »»» បងប្អូនក្រុមវាល​ បន្តចុះវាស់វែង ប្រមូលទិន្នន័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិត្នោត ឃុំក្រាំងចេក ខេត្តកំពង់ស្ពឺ »»» លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា »»» មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់​ បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិផ្សារអណ្តែត និងភូមិបត់គគីថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ សរុបចំនួន ១ ៧៨៥បណ្ណ »»» អបអរសាទរ ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារសហសម័យថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ »»» ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ
0

ព្រះមហាក្សត្រ៖ វិបត្តិនយោបាយមីយ៉ាន់ម៉ា នឹងធ្វើឱ្យប្រជាជនបាត់បង់នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជសារក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ទ្រង់មានបន្ទូលថា វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមបង្កឱ្យមានហិង្សានយោបាយ និងជម្លោះប្រដាប់អាវុធផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរ តែវានឹងធ្វើឱ្យប្រជាជនបាត់បង់នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងអ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសហគមន៍អាស៊ាន។

ព្រះមហាក្សត្រ ទ្រង់មានបន្ទូលថា ក្រោមមូលដ្ឋាន នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរតំបន់ដ៏រឹងមាំ សន្តិភាពដ៏មានតម្លៃរបស់អាស៊ាន បានបង្កើតឱកាសសេដ្ឋកិច្ចសង្គមយ៉ាងធំសម្បើមសម្រាប់ប្រជាជនរបស់យើង។ យើងទាំងអស់គ្នាបានរំដោះប្រជាជនរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រ។ យើងបានបង្កើតឱកាសការងារយ៉ាងជាក់ស្តែងដល់ស្ត្រី និងបន្តលើកកម្ពស់ការងាររបស់ពួកគាត់បន្ថែមទៀតនាពេលអនាគត។

តាមរយៈព្រះរាជសារទ្រង់មានបន្ទូលថា យើងបានវិនិយោគលើការអប់រំប្រកបដោយគុណភាពសម្រាប់យុវជន។ យើងបានធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាពសម្រាប់មនុស្សចាស់ជរា។ យើងមានភ័ព្វសំណាង ដែលស្ថិតនៅក្នុងតំបន់ប្រកបដោយការរីកចម្រើន ដែលជាកន្លែងទាក់ទាញការវិនិយោគបរទេស ពាណិជ្ជកម្ម និងទេសចរណ៍ ក្នុងគោលបំណងបង្កើតទ្រព្យសម្បត្តិ និងសម្រេចបាននូវវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជនរបស់យើង។

ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែបន្តការពារ ថែរក្សាពួនជ្រុំនូវសន្តិភាព ដែលសម្រេចបានឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែង។ សន្តិភាពអាចនឹងត្រូវបានបំផ្លាញនៅពេលណាមួយ ដោយសារបញ្ហាប្រឈមជាប្រពៃណី ពីទីជិត ឬឆ្ងាយ ក៏ដូចជាការគំរាមកំហែងមិនមែនជាប្រពៃណីជាច្រើន ដែលអាចបង្កអស្ថិរភាពដល់សង្គមរបស់យើង។ ផលប៉ះពាល់ក្នុងរយៈពេលវែងដោយសារជំងឺរាតត្បាតកូវីដ១៩ នឹងបន្តជះឥទ្ធិពលលើសេដ្ឋកិច្ចរបស់យើងក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំ ឬជាច្រើនទសវត្សរ៍ទៅខាងមុខទៀត។

ព្រះមហាក្សត្រ ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា៖ «វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែបង្កឲ្យមានហឹង្សានយោបាយ និងជម្លោះប្រដាប់អាវុធផ្ទៃក្នុងឱ្យកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យប្រជាជន នៃប្រទេសនេះ បាត់បង់នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួនផងដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហគមន៍អាស៊ាន ដែលយើងទាំងអស់គ្នាបានខិតខំកសាងរួមគ្នានាពេលកន្លងមក»

ព្រះអង្គទ្រង់មានបន្ទូលថា ការកើនឡើងនូវភាពតានតឹង នៃការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច និងការគម្រាមកំហែងថ្មីៗ នៃការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរ គឺជាក្តីបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់មនុស្សជាតិទាំងមូល។ ជាការពិតណាស់ យើងនៅតែដាក់ចេញនូវវិធានការដោះស្រាយជារៀងរាល់ថ្ងៃនូវវិបត្តិបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ដែលបានបំផ្លាញសន្តិសុខស្បៀងអាហារ និងជីវភាពរស់នៅរបស់ប្រជាជនយើងនៅក្នុងតំបន់។

ព្រះអង្គមានបន្ទូលថា ប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរទាំងនេះ គឺពុំមានអ្វីដែលយើងពុំអាចដោះស្រាយបាននោះទេ យើងអាចដោះស្រាយបញ្ហាទាំងនោះ តាមរយៈការធ្វើការងាររួមគ្នាដោយប្រើប្រាស់នូវធនធានមនុស្ស និងបញ្ញា គតិបណ្ឌិត និងការជឿនលឿនផ្នែកបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ ចំពោះបញ្ហាទាំងនោះ អាស៊ានមានគោលការណ៍សំខាន់ៗ ដែលខ្លួនមានស្រាប់ក្នុងការដោះស្រាយ ដោយផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ មជ្ឈភាពរបស់អាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រជាជនរបស់យើងទាំងនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

សូមជម្រាបថា កម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា AIPA) លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន» ចាប់ផ្តើមរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិក ឆ្នាំ២០២២៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com