ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ »»» បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ »»» សាយ សំអាល់​ ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ។ »»» ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ »»» បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ព្រែកតាកូវ សង្កាត់ព្រែកអំពិល សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ »»» ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ »»» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។ »»» វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ »»» បងប្អូនក្រុមវាលទី១នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ចុះវាស់វែង​ ប្រមូលទិន្នន័យក្បាលដី​ និងវិនិច្ឆ័យដីធ្លី​មានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​។
0

សម្តេចតេជោ​ ហ៊ុន សែន ឲ្យ​ក្រសួង​ពីរ ជួយ​រៀបចំ​បុណ្យ​លោកតា ប្រាជ្ញ ឈួន


​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រសួង​ព័ត៌មាន និង ក្រសួង​វប្បធម៌ ឲ្យ​ជួយ​គិតគូរ​រួមគ្នា​លើ​ការរៀបចំ​ពិធី​បុណ្យសព​អ្នកប្រាជ្ញ​ចាប៉ី​ដែង​វែង ប្រាជ្ញ ឈួន​។ នេះ​បើតាម​ន្ត្រី​ជាន់ខ្ពស់​ម្នាក់រ​បស់​ក្រសួង​វប្បធម៌ ដែល​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្នុ​ពិធីបុណ្យ​របស់​ព្រឹទ្ធ​ភិរម្យ​វោហារ ប្រាជ្ញ ឈួន​។
​មន្ត្រី​ក្រសួង​វប្បធម៌ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​រាល់​ចំណាយ​ទាំងអស់​ក្នុង​ពិធីបុណ្យ​នេះ ក្រសួង​ទាំងពីរ ជា​អ្នករ៉ាប់រង​»​។​

​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​លោក ប្រាជ្ញ ឈួន ដែល​លោក ចាត់ទុកជា​មរតក​ម​នុស្ស​រស់​ដ៏​សំខាន់​ផ្នែក​សិល្បៈ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​បែបនេះ​៖«​យើង បាន​បំពេញ​កាតព្វកិច្ច​រួចហើយ ក្នុងការ​ជួយឧបត្ថម្ភ​គាត់​កន្លងមក​។ មិនមែន​យើង​មិន​យកចិត្តទុកដាក់​ពី​សិល្ប​ករចាស់ៗ​របស់​យើង​នោះទេ​»​។

​សព​លោក ប្រាជ្ញ ឈួន តម្កល់​នៅក្នុង​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ រហូតដល់​ថ្ងៃ​បូជា គឺ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ តែ​វិធី​បុណ្យ​គម្រង់​៧​ថ្ងៃ នឹង​រៀបចំ​នៅ​ស្រុកកំណើត​របស់លោក ក្នុងភូមិ​សម៉រ​ក្រោម ឃុំ​ខ្វាង ស្រុក​ទ្រាំង ខេត្តតាកែវ​។

​សិល្បករ​ចាប៉ីដងវែង​កំពូល​រូបនេះ បានទទួល​មរណភាព​ក្នុង​វ័យ​៨២​ឆ្នាំ ដោយ​រោគាពាធ កាលពី​វេលា​ម៉ោង​១:៣០​នាទី ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ​។ លោក មាន​ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ ដូចជា​លើសឈាម តម្រង់​នោម បេះដូង និង​សួត ជាង​១០​ឆ្នាំ​ហើយ​។

​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ស្ថានភាព​ជំងឺ​របស់លោក ធ្វើទុក្ខ​ខ្លាំង ដែល​ជំរុញ​ឲ្យ​គ្រួសារ សម្រេចចិត្ត​បញ្ជូន​លោក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ហើយ​បន្ទាប់មក បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​។

​លោក ប្រាជ្ញ ឈួន បាន​ចាប់​អាជីព​ជា​អ្នក​ចាប៉ី ជាង​៧០​ឆ្នាំ​មកហើយ​។ កាលពី​អំឡុង​ឆ្នាំ​២០១២ លោក បានទទួល​គោរមងារ​ជា «​ភិរម្យ​វោហារ​» ពី​ព្រះមហាក្សត្រ​៕

Filed in: New Category Name, ជីវិត និងសិល្បៈ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com