ទាន់ហេតុការណ៍
ការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងសក្តានុពលភូមិសាស្រ្ត និងធនធានធម្មជាតិ ដូច្នេះក្រុមការងារត្រូវកំណត់ទិសដៅប្រើប្រាស់ដីធ្លីនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ស្របតាមការវិវត្តនៃបរិបទសង្គមសេដ្ឋកិច្ច ដោយអនុលោមតាមគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារគតិយុត្តនានា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។ »»» បងប្អូនមន្រ្តីជំនាញ​នៃអគ្គនាយកដ្ឋានសំណង់ បានចុះលើកកម្ពស់ការយល់ដឹងពីសំណង់ លើគម្រោងសាងសង់ផ្សារ TRIUMPH COMMERCIAL CENTER (TCC) មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ »»» ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ »»» ខ្លីៗអំពី ព្រែកជីកហ្វូណនតេជោ »»» វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ »»» សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
0

ព្រះរាជទ្រព្យ ព្រះមហាក្សត្រ និងសម្តេចម៉ែ សរុប១.៥លានដុល្លារ ត្រូវបានប្រគល់ជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន រួចហើយដើម្បីចូលរួមដោះស្រាយបញ្ហាមីន

(ភ្នំពេញ)៖ ព្រះរាជទ្រព្យរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សរុបចំនួន១,៥០០,០០០ដុល្លារ ត្រូវបានប្រគល់ជូនលោក សេង ទៀង ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។

ដើម្បីចូលរួមដោះស្រាយបញ្ហាមីននៅកម្ពុជា ព្រះមហាក្សត្របានប្រទានព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន។ ចំណែកសម្តេចម៉ែ បានប្រទានព្រះរាជទ្រព្យចំនួន១លានដុល្លារ។

ក្នុងព្រះរាជសារលិខិតជូនសម្តេចតេជោ កាលពីម្សិលមិញ ព្រះមហាក្សត្រ និងសម្តេចម៉ែ បា នប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន និងសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចំណែក សម្តេចតេជោ ហ៊ុន សែន ក៏បា នថ្លែងអំណរព្រះរាជគុណ ចំពោះការប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជាផងដែរ។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិ ឲ្យចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីន ឱ្យអស់ពីប្រទេសកម្ពុជា ដើម្បីបញ្ចប់នូវការគំរាមកំហែងពីគ្រាប់មីន ចំពោះប្រជាពលរដ្ឋកម្ពុជាតទៅទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com