ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ »»» ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយនឹងអង្គការមេត្តាធម្មជាតិ ដើម្បីបញ្ចប់វិវាទនៅតាមបណ្តាសហគមន៍ ហើយបាននិងកំពុងយកករណីដទៃទៀតមកពិនិត្យ និងដោះស្រាយ។ »»» សូមអនុមោទនាបុណ្យចូលព្រះវស្សា »»» លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា។ »»» »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ »»» អគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល »»» ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ, ដូចនេះប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។ #កអក​ #អគ្គីសនី​ »»» ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!
0

នាវាចម្បាំងអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ចាប់តាំងពីទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី

(វ៉ាស៊ីនតោន)៖ នាវាចម្បាំងអាមេរិកចំនួន ២គ្រឿង បាន និងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិ ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូងចាប់តាំងពីផ្ទុះភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី ប្រធានសភាតំណាងរាស្ត្រ ណាន់ស៊ី ផេឡូស៊ី កាលពីដើមខែសីហា នេះមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក និងម្ដងម្កាល រួមមានទាំងនាវាចម្បាំងមកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដូចជាអង់គ្លេស និងកាណាដា ជាដើម បានធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយដែលសកម្មភាពបែបនេះតែងតែបង្កឱ្យចិនខឹងសម្បារ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិក ៣នាក់ បានឱ្យដឹងថានាវាចម្បាំងអាមេរិក យូអេសអេស ឈែនសែលល័រវីល (USS Chancellorsville) និងយូអេសអេស អាន់ទីតាំ (USS Antietam) បានដឹកនាំប្រតិបត្តិការនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយប្រតិបត្តិការនេះកំពុងបន្តធ្វើឡើងនៅឡើយ។

គួរបញ្ជាក់ថា តំបន់ច្រកសមុទ្រតៃវ៉ាន់ បានក្លាយជាប្រភពដើម នៃភាពតានតឹងផ្នែកយោធារវាងចិន និងតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ ពោលគឺបន្ទាប់ពី សាធារណរដ្ឋចិន ឬតៃវ៉ាន់សព្វថ្ងៃ បានបរាជ័យនៅក្នុងសង្រ្គាមស៊ីវិល ក្រោមថ្វីដៃកងទ័ពសារធារណរដ្ឋប្រមានិតចិន៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com