ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ »»» ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយនឹងអង្គការមេត្តាធម្មជាតិ ដើម្បីបញ្ចប់វិវាទនៅតាមបណ្តាសហគមន៍ ហើយបាននិងកំពុងយកករណីដទៃទៀតមកពិនិត្យ និងដោះស្រាយ។ »»» សូមអនុមោទនាបុណ្យចូលព្រះវស្សា »»» លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា។ »»» »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ »»» អគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល »»» ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ, ដូចនេះប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។ #កអក​ #អគ្គីសនី​ »»» ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!
0

ទីក្រុង​តៃប៉ិ​និយាយថា ​ចិន​ដាក់ពង្រាយ​នាវា និង​យន្តហោះ​ចម្បាំង​រាប់​សិប​គ្រឿង​ជិត​កោះ​តៃវ៉ាន់​

​កោះ​តៃវ៉ាន់៖ ក្រុម​អាជ្ញាធរ​ការពារជាតិរ​បស់​កោះ​ស្វ័យគ្រប់គ្រង​តៃវ៉ាន់ បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​នាវា​យោធា និង​យន្តហោះ​ចម្បាំង​របស់​ចិន​ត្រូវ​បាន​រកឃើញ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ស្រប​ពេល​ភាព​តានតឹង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ​។

យោងតាម​ក្រុម​អាជ្ញាធរ​ខាងលើ នាវា​ជើង​ទឹក​ចិន​ចំនួន​ ៨​គ្រឿង និង​យន្តហោះ​ ២៣​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា យន្តហោះ​ ១០​គ្រឿង​បាន​ហោះ​នៅ​លើ​តំបន់​ភាគ​ខាងកើត​នៃ​ខ្សែបន្ទាត់​មេ​ដ្យា​ន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​មាន​តួនាទី​ជា​របាំង​ក្រៅ​ផ្លូវការ​រវាង​ចិនដីគោក និង​កោះ​នេះ​។ អ្វី​ដែល​ទំនងជា​ការ​ដាក់​ពង្រាយ​របស់​យោធា​ចិន​នេះ ​មាន​ឡើង​មួយថ្ងៃក្រោយ​សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង ​២​គ្រឿង​ចូល​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​អ្វី​ដែល​អង្គភាព​កងទ័ព​ជើង​ទឹក​នេះ​និយាយ​ថា ជា​បេសកកម្ម​ឆ្លងកាត់​តាម​ទម្លាប់ ដែល​មានន័យថា​ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ចក្ខុវិស័យ​ឥណ្ឌូ​ប៉ាស៊ីហ្វិក សេរី និង​បើកចំហ​។​

​ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ដោយ​ការ​ដាក់​យោធា​របស់​ខ្លួន​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បង្ហាញ​សញ្ញា​ការ​ត្រៀម​របស់​ខ្លួន ​ដើម្បី​បញ្ឈប់​សកម្មភាព​បង្ករឿង​ណាមួយ​ជាយថាហេតុ។​ កាល​ពី​ពេល​ថ្មីៗ​នេះចិន​ក៏បាន​ចាត់​ថ្នាក់​សហរដ្ឋ​អាមេរិក ដោយ​ហៅថា​ជា​អ្នក​បំផ្លាញ​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ផង​ដែរ​៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com