ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ »»» ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយនឹងអង្គការមេត្តាធម្មជាតិ ដើម្បីបញ្ចប់វិវាទនៅតាមបណ្តាសហគមន៍ ហើយបាននិងកំពុងយកករណីដទៃទៀតមកពិនិត្យ និងដោះស្រាយ។ »»» សូមអនុមោទនាបុណ្យចូលព្រះវស្សា »»» លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា។ »»» »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ »»» អគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល »»» ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ, ដូចនេះប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។ #កអក​ #អគ្គីសនី​ »»» ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!
0

រញ្ជួយដីខ្លាំងក្លាមួយ វាយប្រហារខេត្តស៉ីឈួន ភាគនិរតីប្រទេសចិន

(ប៉េកាំង)៖ មជ្ឈមណ្ឌលគ្រប់គ្រងគោះរញ្ជួយដី របស់ប្រទេសចិន បានឲ្យដឹងថា រញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំមួយ នៅភាគខាងលិចខេត្តស៉ីឈួន (Sichuan) ប្រទេសចិន នៅថ្ងៃត្រង់ថ្ងៃចន្ទនេះ (ម៉ោងនៅប៉េកាំង)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។

មជ្ឈមណ្ឌលខាងលើបានឲ្យដឹងបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយនេះ គឺមានទីតាំងនៅក្រុងលូឌីង (Luding) ក្នុងជម្រៅ ១៦គីឡូម៉ែត្រ និងចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីចេងឌូ (Chengdu) របស់ខេត្តស៉ីឈួន។ ប៉ុន្មាននាទីក្រោយមក រញ្ជួយដីលើកទី២ ដែលមានកម្រិត ៤.២រ៉ិចទ័រ ក៏បានវាយប្រហារក្រុងយ៉ាអាន (Yaan) ក្បែរក្រុង Luding។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីរងគ្រោះពីគ្រោះធម្មជាតិខាងលើនេះនៅឡើយ។

គួរបញ្ជាកក់ថា កាលពីឆ្នាំ២០១៣ ទីក្រុងយ៉ាអាន បានរងការវាយប្រហារដោយរញ្ជួយដីយ៉ាងខ្លាំងក្លា ដែលបណ្តាលឲ្យមនុស្សជាង ១០០នាក់ស្លាប់ និងរបួសរាប់ពាន់នាក់៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com