ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ »»» ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយនឹងអង្គការមេត្តាធម្មជាតិ ដើម្បីបញ្ចប់វិវាទនៅតាមបណ្តាសហគមន៍ ហើយបាននិងកំពុងយកករណីដទៃទៀតមកពិនិត្យ និងដោះស្រាយ។ »»» សូមអនុមោទនាបុណ្យចូលព្រះវស្សា »»» លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា។ »»» »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ »»» អគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល »»» ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ, ដូចនេះប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។ #កអក​ #អគ្គីសនី​ »»» ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!
0

សម្តេច ហេង សំរិន ផ្ញើសាររំលែកទុក្ខ ជូនប្រធានរដ្ឋសភាអង់គ្លេស ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២

(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើសាររំលែកទុក្ខ ជូនលោក Sir Lindsay Harvey Hoyle ប្រធានរដ្ឋសភា នៃចក្រភពអង់គ្លេស ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II) ។

សម្តេច ហេង សំរិន បានបញ្ជាក់ក្នុងសាររំលែកទុក្ខថា «ឯកឧត្តមប្រធានជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំមានសេចក្តីរន្ធត់ចិត្តយ៉ាងខ្លាំងដោយបានទទួលដំណឹងថា ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II) បានសោយទីវង្គតក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា។ ស្ថិតក្នុងពេលវេលាដ៏ក្រៀមក្រំបំផុតនេះ ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសមាន្តទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះ ឯកឧត្តមប្រធានក្រុមគ្រួសារនៃសព និងប្រជាជន នៃចក្រភពអង់គ្លេសទាំងមូល ចំពោះការបាត់បង់ព្រះមហាក្សត្រីយានីជាទីស្រឡាញ់»

សម្តេច ហេង សំរិន បន្តថា «រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមកាន់មរណទុក្ខចំពោះព្រះសពព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ (Elizabeth II) ជាមួយនឹងបងប្អូនជនរួមជាតិអង់គ្លេស។ កេរដំណែល និងការលះបង់ដ៏ធំធេងរបស់ព្រះមហាក្សត្រីយានីចំពោះប្រទេសជាតិ នឹងត្រូវចងចាំជានិច្ចដោយប្រជានុរាស្ត្រអង់គ្លេសគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាប្រជាជនជាច្រើននៅជុំវិញពិភពលោកផងដែរ។ សូមដួងវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ (Elizabeth II) បានទៅសោយសុខសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

សូមជម្រាបថា ព្រះមហាក្សត្រីយានី Elizabeth II បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ (ពេលវេលានៅកម្ពុជា)។ ព្រះមហាក្សត្រីយានី Elizabeth II ត្រូវបានគេស្គាល់ទ្រង់ថា ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏ជាក្សត្រីគ្រងលើរាជបុរីប្រមាណជា១៤ រាជបុរីផ្សេងទៀតនៅលើពិភពលោក៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com