ទាន់ហេតុការណ៍
ខ្លីៗអំពី ព្រែកជីកហ្វូណនតេជោ »»» វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ »»» សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ »»» ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី »»» នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ »»» គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ »»» លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា
0

ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រទេស G20 ជំរុញ​ឲ្យ​លោកខាងលិច​កាត់បន្ថយ​វោហារសាស្ត្រ​ប្រឆាំង​រុស្ស៊ី​

ឥណ្ឌូនេស៊ី៖ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល G20 ត្រូវ​គេ​រាយការណ៍​ថា កំពុង​ទប់ស្កាត់​ការ​ជួប​ជុំ​នៃ​បណ្ដា​មេដឹកនាំ​ពិភពលោក​កុំ​ឲ្យ​វាយប្រហារ​ខ្លាំង​លើ​រុស្ស៊ី ដោយ​ជំរុញ​ឲ្យ​ក្រុម​អ្នកនយោបាយ​លោក​ខាង​លិច​ទប់​កំហឹង ​ចំពោះ​ការរិះគន់​របស់​ពួកគេ​លើ​ទីក្រុង Moscow ដូច្នេះ​សមាជិក​ទាំងអស់​អាច​ត្រូវ​បាន​នាំ​យក​មក ​នូវ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ចុង​បញ្ចប់​នៃ​ព្រឹត្តិការណ៍​នេះ​។ ​

​សារព័ត៌មាន Politico បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យដោយ​សំអាង​ដល់​អ្នកការទូត​ ៣​រូប​មិន​បញ្ជាក់​អត្តសញ្ញាណ​ដែល​បាន​ដឹង​ពី​ការពិភាក្សា​នេះ​ថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo និង​ក្រុម​មន្ត្រី​ផ្សេងទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក បាន​ស្នើ​ដល់​បណ្ដា​មេដឹកនាំ​លោក​ខាង​លិច​ឲ្យ​ធ្វើ​សម្បទាន​លើ​ព្រំដែន ​នៃ​ការប្រើប្រាស់​វោហារសាស្ត្រ​របស់​ពួកគេ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ កិច្ចប្រជុំ​កំពូល​ដែល​មាន​រយៈពេល​ ២​ថ្ងៃ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ ​ទី​១៥ ​ដល់​ថ្ងៃទី១៦ ខែ​វិច្ឆិកា​ស្អែក​នេះ​នៅ​កោះ​បាលី ហើយ​លោក​ប្រធានាធិបតី Widodo សង្ឃឹម​ថា​នឹង​រក​បាន​គំនិត​រួមគ្នា​ថា សមាជិក​ប្រទេស​មាន​ឧស្សាហ៍​កម្ម​លូតលាស់​ទាំង​២០ រួម​ទាំង​រុស្ស៊ី និង​ចិន​អាច​ព្រម​ព្រៀងគ្នា​លើ​សេចក្ដីប្រកាស​រួមគ្នា​មួយ​។

​លោក Widodo ក៏​មាន​គោលបំណង​ទប់ស្កាត់​ក្រុម​ប្រទេស​នេះ​កុំ​ឲ្យ​ដើរ​តាមដាន​នៃ​កិច្ចប្រជុំ G8 ​ផង​ដែរ ដែល​បាន​ដក​រុស្ស៊ី​ចេញ និង​បាន​ក្លាយ​ជា G7 ក្រោយ​តំបន់ Crimea បោះឆ្នោត​ប្រជាមតិ​ក្លាយ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ២០១៤។ សេចក្ដីថ្លែងការណ៍​របស់​ប្រទេស​មាន​ឧស្សាហ៍​កម្ម​លូតលាស់​ទាំង​៧ ​ឬ G7 កាលពី​ដើមខែ​នេះ​បាន​ថ្កោលទោស​រុស្ស៊ី ចំពោះ​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន និង​អំពាវ​នាវ​ឲ្យ​រុស្ស៊ី​ដក​កម្លាំង​របស់​ខ្លួន​ចេញពី​អតីត​សហភាពសូវៀត​មួយ​នេះ​។ ក្រុម​ប្រទេស​នេះ​ក៏បាន​ចោទ​ប្រកាន់​រុស្ស៊ី​ផង​ដែរ​ពី​បទ​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​រិះគន់​វិមាន​ក្រឹម​ឡាំង​ចំពោះ​ការ​ប្រើ​វោហារសាស្ត្រ​នុយក្លេអ៊ែរ​គ្មាន​ការទទួលខុសត្រូវ​៕

Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com