ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ »»» ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយនឹងអង្គការមេត្តាធម្មជាតិ ដើម្បីបញ្ចប់វិវាទនៅតាមបណ្តាសហគមន៍ ហើយបាននិងកំពុងយកករណីដទៃទៀតមកពិនិត្យ និងដោះស្រាយ។ »»» សូមអនុមោទនាបុណ្យចូលព្រះវស្សា »»» លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា។ »»» »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ »»» អគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល »»» ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ, ដូចនេះប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។ #កអក​ #អគ្គីសនី​ »»» ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!
0

ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣

ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣ 

—————————–

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

ផ្នែក​ព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣  ដឹកនាំដោយលោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័ត​និងកម្មករសំណង់​នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ជាច្រើន​រូប​ផងដែរ។ 

ក្នុងកិច្ចប្រជុំនេះផងដែរលោកប្រធានផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយនៃកម្មវិធីបានធ្វេីរបាយការណ៍យ៉ាងក្បោះក្បាយសកម្មភាពការងារក្នុងឆ្នាំកន្លងមក​ជូនដល់​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​ទាំងអស់​នៃកម្មវិធី​។

ក្រោយពី​បាន​ស្តាប់​នូវរបាយការណ៍​លោក​នាយកកម្មវិធី​បានមានមតិសំ​ណេះសំណាល​ ដឹក​នាំកិច្ចប្រជុំ​ ក្នុង​នោះផងដែរលោកបានលេីកឡេីង​ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ការងារ និងដើរតាមគោលការណ៍និងបទបញ្ជាផ្ទៃក្នុងរបស់ស.ស.យ.ក​ និងអនុសាសន៍របស់ថ្នាក់ដឹកនាំឲ្យបាន ដើម្បីធ្វើឲ្យសង្គមជាតិបន្តមានសុខសន្តិភាព​ ស្ថិរភាព​  ការអភិវឌ្ឍន៍​។ 

ក្រោយពី​បានធ្វើការសំណេះសំណាលដោយក្តីសោមនស្សរីករាយ ស្និទ្ធស្នាល និងបានផ្តល់អនុសាសន៍មួយចំនួនដល់ផ្នែកសម្រាប់អនុវត្ត​ន៍បន្ត។ 

    ជាចុងបញ្ចប់លោកនាយកកម្មវិធីក៏បានអញ្ជើញប្រគល់ជូនសេចក្តីសម្រេចដល់សមាជិក និងសមាជិកា​ នៃផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយ​ នៃកម្មវិធីអាជីវកម្មវល័ត​ និងកម្មករសំណង់​ នៃ​ ស.ស.យ.ក​ រាជធានីភ្នំពេញ​ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com