ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ »»» ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយនឹងអង្គការមេត្តាធម្មជាតិ ដើម្បីបញ្ចប់វិវាទនៅតាមបណ្តាសហគមន៍ ហើយបាននិងកំពុងយកករណីដទៃទៀតមកពិនិត្យ និងដោះស្រាយ។ »»» សូមអនុមោទនាបុណ្យចូលព្រះវស្សា »»» លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា។ »»» »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ »»» អគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល »»» ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ, ដូចនេះប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។ #កអក​ #អគ្គីសនី​ »»» ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!
0

លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ បន្តទទូចស្នើសុំដល់សម្ដេចតេជោ និងតុលាការកំពូល  ក្រោយពីទទួលបានព័ត៌មានពីការប្ដឹងសើរើសាលដីការបស់តុលាការកំពូល ក្រោយពីបានឈ្នះក្ដីលើកូនចុង…

លោកយាយ អែម ថៃ អាយុ ៧៨ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែមីនា កន្លងទៅថ្មីៗនេះ បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នតុលាការ ដែលបានសម្រេចឱ្យលោកយាយឈ្នះក្តី ពាក់ព័ន្ធករណីទំនាស់ដីធ្លីរវាងភាគីខាងកូនចុង ឈ្មោះ អ៊ុន ស្រីអូន ហៅ(អ៊ុន អូន)។ លោកយាយមានចិត្តសប្បាយរីករាយខ្លាំងណាស់ក្រោយពីបានដំណឹងថាសម្តេចតេជោបានទទួលជ្រាប និងបានឱ្យលោកអភិបាលខេត្តធ្វើការស្រាវជ្រាវដោះស្រាយបន្ទាន់ ខណៈនេះលោកអភិបាលខេត្ត និងលោកអភិលស្រុក លោកប្រធានសុរិយោដីស្រុក ប្រធានភូមិបាលស្រុក មេឃុំ មេភូមិកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។ ទន្ទឹមនឹងថ្មីៗនេះដែរ លោកយាយ អែម ថៃ បានទទួលនូវព័ត៌មានថា បុគ្គលដែលបានចាញ់ក្ដី បាន និងកំពុងបន្តប្ដឹងសើរើ លើសំណុំរឿង លេខ១៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ សាលដីកា លេខ ៣៥៣ “ង” ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ របស់តុលាកាកំពូល។

លោកយាយ អែម ថៃ បានឲ្យដឹងទៀតថាក្រោយពីទទួលបាននូវព័ត៌មានដូច្នេះធ្វើឲ្យលោកយាយដេកមិនលក់បក់មិនល្ហើយ និងធ្វើឲ្យជំងឺដែល លោកយាយមានប្រចាំកាយធ្វើឲ្យគាត់ទ្រុឌទ្រោមទៅៗ ព្រោះតែមានការព្រួយបារម្ភ និងភ័យខ្លាចចាញ់ក្ដីពីកូនចុង ដែលមានអ្នកមានលុយ មានអំណាចនៅពីក្រោយខ្នងក្នុងរឿងនេះ។ បើតាមលទ្ធភាពកូនខ្ញុំមិនអាចធ្វើបែបនេះបានទេ សូមកុំយកកូនខ្ញុំធ្វើជាលេសសំអាងទៀតអី ។

ចំណែកលោក អ៊ុន ប៊ុនថា ត្រូវជាកូនប្រុសបង្កើតរបស់លោកយាយ អែម ថៃ ក៏បានបញ្ជាក់ឲ្យដឹងថា ជុំវិញវិវាទដីធ្លីរវាងម្ដាយ និងកូនចុង នេះកើតឡើងបានដោយសារមានជនទីបី នៅពីក្រោយខ្នងក្នុងរឿងនេះទើបឈានដល់មានការប្ដឹងទាស់ទែងបែកបាក់សាមគ្គីក្នុងគ្រួសារ និងបានឈានដល់ការប្ដឹងផ្ដល់គ្នាដល់តុលាការថែមទៀតផង។   ដោយពីមុនធ្លាប់តែរួមរស់នៅជាមួយគ្នាដោយមានក្ដីសុខមិនមានភាពរកាំរកុះក្នុងគ្រួសារឡើយ ទោះបីជាកូនចុងក៏ពិតមែន តែលោកយាយបានជួយទំនុងបម្រុងគិតគូរ ជួយជ្រុំជ្រែង បំពេញភាពជាម្តាយបានយ៉ាងល្អ ទោះបីចេញរស់នៅឆ្ងាយស្រុកក៏ដោយចាប់តាំងពីលោកឪពុកបានចែកឋានទៅ។ នេះសបញ្ជាក់ថារឿងនេះកើតឡើងបានដោយសារតែអ្នកដែលមានចិត្តលោភលន់ចង់បានផលប្រយោជន៍លើដីនេះតែម្ដង។

ជាមួយគ្នានេះលោក អ៊ុន ប៊ុនថា ត្រូវជាកូនលោកយាយ អែម ថៃ បានលើកដៃសំពះអង្វរ គោរពជូនចំពោះសម្ដេសពុក សម្ដេចម៉ែ ដែលលោកទាំង២ តែងតែយកចិត្តទុក្ខដាក់ និងគិតគួរបំផុតពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសពេលរាស្ត្រជួបការលំបាករងទុក្ខរឿងអយុត្តិធម៌ គឺលោកទាំង២ មិនមើលរំលងឡើយ ហើយសម្ដេចពុក សម្ដេចម៉ែ គឺជាស្ថាបនិក នៃបិតាសន្តិភាព និងជាម្លប់ដ៏ត្រជាក់របស់កូនចៅគ្រប់គ្នា។

លោកយាយ អែម ថៃ និងកូនៗបានទទួចស្នើសុំដល់ស្ថាប័នតុលាការកំពូល មេត្តាបន្តផ្ដល់នូវភាពយុត្តិធម៌ ផ្ដល់នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ជូនដល់លោកយាយ និងក្រុមគ្រួសារជាកូនបង្កើត ទទួលបាននូវសិទ្ធិកាន់កាប់ដីស្របច្បាប់ និងសុំឲ្យឯកឧត្តមប្រធានតុលាការកំពូល មេត្តាតម្កល់លើបណ្ដឹងសើរើ  ប្ដឹងជំទាស់នេះ ដោយតម្កល់ទុក្ខដោយឥតចាត់ការផងចុះ។ 

ជាចុងបញ្ចាប់លោកយាយ អែម ថៃ និងក្រុមគ្រួសារ សូមគោរពជូនពរសព្វសាធុការ ទៅដល់ប្រមុខរាជរដ្ឋាភិបាល  និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ÷ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀនឃ្លាតឡើយ។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com