ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ »»» ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយនឹងអង្គការមេត្តាធម្មជាតិ ដើម្បីបញ្ចប់វិវាទនៅតាមបណ្តាសហគមន៍ ហើយបាននិងកំពុងយកករណីដទៃទៀតមកពិនិត្យ និងដោះស្រាយ។ »»» សូមអនុមោទនាបុណ្យចូលព្រះវស្សា »»» លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា។ »»» »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ »»» អគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល »»» ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ, ដូចនេះប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។ #កអក​ #អគ្គីសនី​ »»» ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!
0

ស្នាមញញឹមអ្នកសារព័ត៌មាននៅអគារខេមរៈវិទូ , រាជបណ្ឌិតកម្ពុជា

ក្រោមដំបូលសន្តិភាព សុវត្ថិភាព ស្ថេរភាព សិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ ❤️?❤️

លោក ហោ គន្ធា ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបង្កើតវគ្គ «បណ្តុះបណ្តាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់» រយៈពេល២ថ្ងៃគឺ ថ្ងៃ១៨ និង ១៩ ខែមីនា ឆ្នាំ២០២៣

ដែលមានសិក្ខាកាមចូលរួម ៥៦៧នាក់ (ស្រ្តីប្រមាណ៨០នាក់)

      ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានសោតទស្សន៍ និងព័ត៌មាន បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ដោយអមដំណើរដោយឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន។ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាល។

      ប្រធានបទនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ផ្តោតលើជំនាញសរសេរអត្ថបទពណ៌នា ការសរសេរព័ត៌មានស៊ើបអង្កេត និងបទវិចារណកថា។   

     លោក ស្លេះ អាល់ហ្វីន អនុប្រធាននាយកដ្ឋានសោតទស្សន៍ ក្រសួងព័ត៌មាន បានធ្វើបទបង្ហាញអំពីអក្ខរកម្មបច្ចេកវិទ្យា ដល់សិក្ខាកាមទាំងអស់។

      ឯកឧត្តម ស៊ី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន និងលោក កង សាម៉េត និពន្ឋនាយកសារព័ត៌មាន Cambodia Flash News បានអញ្ចើញជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ដល់សិក្ខាកាមផងដែរ។ 

ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com