ទាន់ហេតុការណ៍
ខ្លីៗអំពី ព្រែកជីកហ្វូណនតេជោ »»» វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ »»» សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ »»» ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី »»» នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ »»» គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ »»» លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា
0

សាលាអន្តជាតិ ចុងអ៉ីង (Zhong Ying International School) បកស្រាយបំភ្លឺពីការរំលោភបំពានលើសិទ្ធិកុមារ ចង់ដោះស្រាយជាមួយអាណាព្យាបាលក្រៅប្រព័ន្ធតុលារដោយការសងសំណង (និទណ្ឌភាព)

រាជធានីភ្នំពេញ៖ យោងតាម សេចក្តីបកស្រាយបំភ្លឺ របស់សាលាអន្តជាតិ ចុងអ៉ីង (សាខាផ្សារដេប៉ូ) ដែលបង្ហោះនៅគណនីហ្វេសប៊ុកផេក របស់សាលាកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ គឺបានបង្ហាញពីអត្តចរិកនិងវប្បធម៌និទណ្ឌភាព ដែលបានបន្សល់ទុកនូវកំហុសដោយគ្មានការដាក់ទណ្ឌកម្មឱ្យសមនឹងពីការប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរមកលើកុមារ ហើយចង់ឱ្យអាណាព្យាបាលកុមារដែលចំណាយបង់ថ្លៃសាលាមួយឆ្នាំជិត៥០០០$ ដោះស្រាយក្រៅប្រព័ន្ធតុលារ។ លុះដល់អាណាព្យាបាលកុមារ ទាមទារ ពិនិត្យកាមេរ៉ាសុវត្តិភាពដើម្បីមើលសកម្មភាពដែលប្រព្រឹត្តកន្លងមក បែរជាសាលាចេញ លិខិតជូនដំណឹង ដោយការិយាល័យមេធាវី អិល.ឌី.អរ (Law Office of L.D.R) ដែលមានកម្មវត្ថុ ៖ ស្តីពីសំណូមពររបស់អ្នកអាណាព្យាបាល និងដំណោះស្រាយរបស់គ្រប់គ្រងសាលាអន្តរជាតិចុងកន្លងមក រួមវិធានការផ្លូវច្បាប់ចំពោះការLiveព័តមានជាសាធារណៈ ។

តើក្រសួងអប់រំយុវជននិងកីឡា និង ស្ថាបនពាក់ព័ន្ធ អង្គការការពារសិទ្ធិកុមារនៅកម្ពុជា ត្រូវមានវិធានការត្រួតពិនិត្យ កាមេរ៉ាសុវត្តិភាពយ៉ាងដូចម្តេច ចំពោះការបំពានអនុសញ្ញាស្តីពីសិទ្ធិកុមារ ? 

តើមានកុមារប៉ុន្មាននាក់ដែលត្រូវបានបំពានអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅក្នុងសាលា ចុងអ៊ីន (សាខាផ្សារដេប៉ូ) ដែលមានអាណាព្យាបាលដទៃទៀត មិនបានដឹង មិនបានផ្សព្វផ្សាយទូលំទូលាយ ដោយត្រូវដោះស្រាយស្ងាត់ៗ?

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com