ទាន់ហេតុការណ៍
វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ »»» សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ »»» ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី »»» នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ »»» គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ »»» លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា »»» លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត
0

លោក ហ៊ុន ចំរើន ម្ចាស់ក្រុមហ៊ុន មង្គលលែន រៀលធីឯ.ក មិនមានប្លង់ឲ្យអតិថិជនដែលបង់ប្រាក់គ្រប់ចំនួន

ភ្នំពេញ៖ រឿងឧកញ៉ាដីឡូត៍មួយចំនួនកំពុងតែ អាសោចកេរ្តិ៍ឈ្មោះ​ផ្ទុះរឿងមិនចេះចប់ហើយក៍ត្រូវបានឃុំខ្លួនជាបន្តរបន្ទាប់ផងដែរ ចំណែកម្ចាស់ក្រុមហ៊ុនបុរីនិងដីឡូត៍ខ្លះក៍ខិតខំប្រឹងប្រែងស្វែងរក គោរមងារ ជាឧកញ៉ា ដើម្បីងាយស្រួលក្នុងការរកសុីផ្នែកអចលនទ្រព្យ ។​

យោងតាមសម្តីពីអតិថិជន២នាក់ដែលបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងខ្ញុំកាលពីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣ ដោយសារតែពួកគាត់ទ្រាំនឹងពាក្យភូតកុហក់សន្យាខ្យល់ម្តងហើយម្តងទៀតរបស់លោក ហ៊ុន ចំរើន អគ្គនាយកក្រុមហ៊ុន មង្គលលែន រៀលធី ឯ.ក និង លោកស្រី ឡុង មុីមុី អគ្គនាយិកា ដំណាងឲ្យក្រុមហ៊ុន មង្គលលែន ហើយក៍ត្រូវជាភរិយារបស់លោក ហ៊ុន ចំរើន ថានឹងប្រគល់ប្លង់រឹងឲ្យ  តែមិនឃើញប្លង់បានត្រឹមពាក្យភូតកុហក់និងសន្យាខ្យល់។​

ដើមចមនៃការទិញដីឡូត៍របស់លោក ហ៊ុន ចំរើន អតិថិជនម្នាក់ក្នុងចំណោម២នាក់ បានរៀបរាប់ប្រាប់ថាដោយសារតែលោក ហ៊ុន ចំរើន បានពន្យល់ពីសក្តានុពល​មានការអភិវឌ្ឍន៍ក្នុងគម្រោង ហើយបានលួងលោមរូបគាត់ឲ្យទិញទៅទុកគ្រាន់ចំនិញដោយបានណែនាំប្លង់ល្អៗក្នុងមួយឡូត៍ត្រឹមតែ $5700 ហើយការបង់ប្រាក់ងាយៗគ្រាន់តែកក់$500ដើម្បីបិតឡូត៍តែប៉ុណ្ណោះ ហើយទីតាំងដីនៅមិនឆ្ងាយនោះទេដែលស្ថិតនៅភូមិ ស្តុកក្រោល ឃុំ វាលពង់  ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ​។​

ដោយជឿទុក្ខចិត្ត អតិថិជនម្នាក់ក្នុងចំណោម២នាក់ខាងលើក៍ព្រមកក់ប្រាក់$500លើកទី១នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ និង កក់លើកទី២ចំនួន $2500 នៅថ្ងៃ២៨ខែតុលាឆ្នាំ២០១៩  ប្រាក់ដែលនៅសល់ចំនួន$2700បង់រំលស់សុទ្ធមួយខែ $100  ចំនួន៣០ខែដោយគ្មានការប្រាក់ ហើយក្រុមហ៊ុន មង្គលលែន សន្យានិងចេញប្លង់ឲ្យរយៈពេល៧ខែក្រោយ បន្ទាប់ពីបង់ប្រាក់ផ្តាច់ ។​

តែជាអកុសល អតិថិជនខិតខំរកប្រាក់មកបង់ឲ្យក្រុមហ៊ុន មង្គលលែន យ៉ាងលំបាកបើទោះបីកាលនោះជួបនូវ វិបត្តិ​ជំងឺឆ្លងដ៏កាចសាហាវ កូវីត-១៩ យ៉ាងណាក្តីក៍គ្នាតស៊ូបង់រហូតទំរាំបង់ផ្តាច់ សង្ឃឹមថានឹងបានប្លង់ដីមួយឡូត៍ តែបែរជាទទួលបានការខកចិត្តម្តងហើយម្តងទៀត ដោយលោក ហ៊ុន  ចំរើន និង លោកស្រី ឡុង មុីមុី បានព្យាយាមពន្យាពេលភូតកុហក់ជាច្រើនលើកច្រើនសារធ្វើឲ្យរូបលោកជាអតិថិជនអស់ទំនុកចិត្តដេកក៍ដេកលែងលក់ដែរ។​

អតិថិជនម្នាក់ទៀតបានរៀបរាប់ប្រាប់ថាលោក ហ៊ុន ចំរើន ក៍បានណែនាំគាត់ឲ្យទិញដីឡូត៍នៅគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន (មរតក) ស្ថិតនៅភូមិ វាលទន្សាយ ឃុំ មានជ័យ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ  ចំនួន២ឡូត៍ក្នុងតម្លៃ $6000 ។​

ក្រោយមកលោកបានដឹងថាគម្រោងមួយនេះដូចជាមានបញ្ហាក៍ទៅសួរក្រុមហ៊ុន ?​

លោក ហ៊ុន  ចំរើន  បានប្រាប់ថាគម្រោងនោះកំពុងតែប្តឹងផ្តល់គ្នា ក៍សំឲ្យអតិថិជនរូបនេះផ្តូរដីដែលបានទិញ២ឡូត៍មកកាត់យកត្រឹមមួយឡូត៍ក្នុងគម្រោង មង្គលលែន រៀលធី ឯ.ក ដោយលោក ហ៊ុន ចំរើន ជាអគ្គនាយក​ក្រុមហ៊ុនផ្ទាល់ ហើយលោកក៍បានយល់ព្រមទទួលកាត់កងដោះដូរដោយមានឯកសារលើលិខិត កិច្ចសន្យា​លក់ដី ដែលស្ថិតនៅភូមិ ស្តុកក្រោល ឃុំ វាលពង់ ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ ក្នុងតម្លៃ $6000 ហើយក្នុងលិខិតក៍បានបញ្ជាក់ដែរថាអតិថិជនខាងលើនេះបានប្រគល់ប្រាក់គ្រប់ចំនួន $6000 នៅថ្ងៃទី៣១ខែមិនាឆ្នាំ២០២១។​
នៅក្នុងកិច្ចសន្យាលក់ដី លេខ ០០១១៣៧ ក៍បានបញ្ជាក់ថា ភាគីលក់សូមសន្យាថាក្រោយពីទទួលប្រាក់ហើយមិនកែប្រែតម្លៃឬប្រែថាមិនលក់ឡើយ បើការអនុវត្តន៍ផ្ទុយពីនេះខ្ញុំបាទ/នាងខ្ញុំសុខចិត្តសងប្រាក់១x២ដងនៃប្រាក់កក់កន្លងមក ម្យ៉ាងវិញទៀតបើថ្ងៃក្រោយមានជនដទៃណាទោះក្នុងគ្រួសារឬក្រៅគ្រួសារមកតវ៉ាដីនេះជាសម្បត្តិរបស់ខ្លួនខ្ញុំបាទ/នាងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន  ក្រែងពុំពិតដូចពាក្យខាងលើយើងខ្ញុំសូមផ្តិតមេដៃទុកជា ភស្តុតាង​។​

អតិថិជន​ទាំង២នាក់បានប្រាប់អ្នកសារព័ត៌មានថា លោក ហ៊ុន ចំរើន អគ្គនាយក​ក្រុមហ៊ុន មង្គលលែន រៀលធី ឯ.ក និង ប្រពន្ធឈ្មោះ ឡុង មុីមុី អគ្គនាយិកា បានភូតកុហក់ពួកគាត់ដោយឲ្យរងចាំហើយរងចាំទៀតរហូតចាំរាប់ឆ្នាំនៅតែឲ្យចាំ ចង់ឲ្យពួកគាត់ចាំដូចសិលាចាំប្តីដែលគ្មានថ្ងៃវិលវិញប្រាកដណាស់ ។​

លោកស្រី ឡុង មុីមុី ក៍ធ្លាប់បានសន្យាថានឹងទិញដីឡូត៍ត្រលប់ចូលមកវិញនៅក្នុងថ្ងៃទី២០ខែ១២ឆ្នាំ២០២២ តែដល់ពេលវេលាកំណត់ក៍នៅតែបន្តរព្យាយាមភូតកុហក់អូសបន្លាយពេលវេលាជិត២ឆ្នាំធ្វើឲ្យអតិថិជនកាន់តែឈឺចាប់រឹតតែខ្លាំងឡើង។​

ជុំវិញ​នូវការចោតប្រកាន់ពីអតិថិជន២នាក់ខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងតាមបណ្តាញសង្គម telegram ទៅលោក ហ៊ុន ចំរើន ដើម្បីសំការស្រាយបំភ្លឺនៅវេលាម៉ោង ១៣ៈ០៦នាទីថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣ ក្រោយលោក ហ៊ុន ចំរើន បានចូលមើលក៍បានឆ្លើយតបថា

បាទសួស្តីបង
ខាងក្រុមហ៊ុននឹងឆ្លើយតបទៅបងវិញនៅថ្ងៃស្អែកអរគុណ។​

លុះស្អែកឡើងព្រឹកថ្ងៃទី២៣អង្គភាពសារព័ត៌មានយើងខ្ញុំក៍បានទំនាក់ទំនងទៅម្តងទៀតដើម្បីសំការស្រាយបំភ្លឺជៀសវាងការផ្សាយព័ត៌មានតែម្ខាងនាំឲ្យខ្វះព័ត៌មានមិនគ្រប់ជ្រុងជ្រោយ លោក ហ៊ុន ចំរើន បានចូលមើលក៍ឆ្លើយតបមកថា
សូមអធ្យាស្រ័យបង សុំបងជួយបង្ហាញកាតធ្វើការបងបន្តិចដើម្បីអោយដឹងថាមកពីស្ថាប័ន្តបត៌មានមួយណាដែរ។អរគុណបង ស្រួលខ្ញុំជម្រាបខាងថ្នាក់លើជូនបង

អង្គភាពសារព័ត៌មាន​យើងខ្ញុំក៍បានឆ្លើយតបវិញដែរថា

ខ្ញុំមិនអាចបង្ហាញកាតជូនតាមរយៈនេះបានទេសូម      អធ្យាស្រ័យ ខ្ញុំបានប្រាប់ឈ្មោះខ្ញុំ និង អង្គភាពសារព័ត៌មានKNN រួចហើយ។​
បើសិនក្រុមហ៊ុនមិនទុកចិត្តអាចមកស្នាក់ការកណ្តាលរបស់អង្គភាពសារព័ត៌មានខ្ញុំបានរៀងរាល់ម៉ោងធ្វើការ ដែលស្ថិតនៅខណ្ឌកំបូលសូមអរគុណ។​

ហើយក្រុមការងារក៍បានលីងផេកជូនលោក ហ៊ុន  ចំរើន ព្រោះនៅក្នុងផេកនោះមានទាំងលេខទំនាក់ទំនង និង ផែនទីបង្ហាញផ្លូវទៅស្នាក់ការកណ្តាលយ៉ាងច្បាស់។​

ក្រោយមកលោក ហ៊ុន ចំរើន បានតបមកវិញថា

សួស្តីបង
ដោយសារខាងតំណាងក្រុមហ៊ុនបច្ចុប្បន្នគាត់មានធុរះរវល់ ខាងតំណាងក្រុមហ៊ុនសូមធ្វើការឆ្លើយតបទៅបងវិញនៅដើមសប្តាហ៍ថ្មីថ្ងៃ ចន្ទ ទី 29 ខែ ឧសភា ឆ្នាំ ២០២៣ ។
សូមអរគុណ

​អង្គភាពសារព័ត៌មាន​យើងខ្ញុំបានឆ្លើយតបទៅវិញ
សូមអរគុណសម្រាប់ការឆ្លើយតប
ដោយមានការស្នើសំមកអង្គភាពយើងខ្ញុំដើម្បីធ្វើការផ្សព្វផ្សាយដូចខ្ញុំបានជំរាបជូនខាងលើ បើសិនជាខាងក្រុមហ៊ុនមានអ្វីចង់បកស្រាយបំភ្លឺនៅចំណុចណាមួយពេលដែលព័ត៌មានខ្ញុំបានចាក់ផ្សាយសូមខាងក្រុមហ៊ុន មង្គលលែន រៀលធី ឯ.ក អាចទំនាក់ទំនងមកអង្គភាពសារព័ត៌មានយើងខ្ញុំបាននៅពេលក្រោយរៀងរាល់ម៉ោងធ្វើការសូមអរគុណ។​អត្ថបទ នាយភ្លុក​

Filed in: New Category Name, សន្តិសុខ សង្គម

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com