ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ »»» ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។ »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយនឹងអង្គការមេត្តាធម្មជាតិ ដើម្បីបញ្ចប់វិវាទនៅតាមបណ្តាសហគមន៍ ហើយបាននិងកំពុងយកករណីដទៃទៀតមកពិនិត្យ និងដោះស្រាយ។ »»» សូមអនុមោទនាបុណ្យចូលព្រះវស្សា »»» លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា។ »»» »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ »»» អគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល »»» ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ, ដូចនេះប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។ #កអក​ #អគ្គីសនី​ »»» ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!
0

ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ

ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលាប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង នៃក្រុមហ៊ុន ប៊ែលធី គ្រុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. សាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ លោក អ្នកគ្រូ អាជីករលក់ដូរ សិស្សានុសិស្សពីបណ្តាសាខាប៊ែលធីទាំង ២៦សាខា ដោយផ្ទាល់និងតាមអនឡាញ ចំនួនជិត ៤,០០០នាក់។

ឯកឧត្តម ផាន អូន បានថ្លែងក្នុងពិធីផ្សព្វផ្សាយនេះថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការផ្ស្វព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស ដែលទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិនាពេលខាងមុខ ដែលជាកិច្ចការសំខាន់និងចាំបាច់បំផុត អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន ជាច្រើននៅគ្រប់រាជធានី ខេត្ត។

តួយ៉ាង ក្នុងឱកាសព្រឹកនេះ ដោយមានការសំណូមពរពីថ្នាក់ដឹកនាំរបស់សាលាប៊ែលធីអន្តរជាតិ ក្នុងរៀបចំកម្មវិធីបង្កើនចំណេះដឹងទូទៅ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដល់ លោកគ្រូ អ្នកគ្រូ អាជីវករ សិស្សានុសិស្ស ដែលបានចូលរួមដោយផ្ទាល់និងតាមអនឡាញ ចំនួនជិត ៤០០០នាក់ ដើម្បីទទួលបានចំណេះដឹងលើសុវត្ថិភាពម្ហូបអាហារ ក្នុងការជ្រើសរើសម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាព ការស្វែងយល់ពីផលិតផល និងម្ហូបអាហារហាឡាលកម្ពុជា ដែលស្របតាមបញ្ញត្តិសាសនាឥស្លាម និងជាផលិតផលដែលមានគុណភាព ទទួលបានត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីបច្ចេទេស មុននឹងទទួលស្លាកសញ្ញាហាឡាលយកទៅប្រើប្រាស់ ការស្វែងយល់ពីសិទ្ធិរបស់អ្នកប្រើប្រាស់ និងការទទួលបានការការពារនៅពេលដែលត្រូវបានគេបំពានសិទ្ធិ និង ចុងក្រោយគឺការស្វែងយល់ពីកម្មវិធីនៅលើទូរសព្ទដៃ របស់អគ្គនាយកដ្ឋាន ក.ប.ប. «CCF Complaint App» ដែលជាយន្តការសម្រួល ដល់អ្នកប្រើប្រាស់សម្រាប់ធ្វើបណ្តឹងតាមរយៈប្រព័ន្ធឌីជីថល ពីបទល្មើសដែលស្ថិតនៅក្រោមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានក.ប.ប.។

ជាមួយគ្នានេះដែរ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង របស់ក្រុមហ៊ុន ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ប៊ែលធីអន្តរជាតិ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពអនុវត្តតាមនូវអ្វីដែលច្បាប់បានតម្រូវ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធានាបានថាសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ទទួលបាននូវការការពារ មានសុខភាពល្អ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងកាជំរុញនិងរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិកម្ពុជាឲ្យកាន់តែរីកចំរើន។

កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករ ប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ដែលជាធនធានមនុស្សប្រកបថាមពលសម្រាប់ប្រទេសជាតិ បានយល់ច្បាស់អំពីលក្ខខណ្ឌតម្រូវ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលអ្នកប្រើប្រាស់ត្រូវទទួលបាន សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការជ្រើសរើសម្ហូបអាហារនិងផលិតផលហាឡាល ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

Filed in: New Category Name, សន្តិសុខ សង្គម

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com