ទាន់ហេតុការណ៍
បងប្អូនមន្រ្តីជំនាញ​នៃអគ្គនាយកដ្ឋានសំណង់ បានចុះលើកកម្ពស់ការយល់ដឹងពីសំណង់ លើគម្រោងសាងសង់ផ្សារ TRIUMPH COMMERCIAL CENTER (TCC) មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ »»» ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ »»» វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ »»» ខ្លីៗអំពី ព្រែកជីកហ្វូណនតេជោ »»» វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ »»» សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ »»» ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា »»» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី »»» នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ »»» គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង
0

លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត

លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់ពាក់ព័ន្ធបណ្តឹងពីបទលក់ដីខ្យល់មួយកន្លែងទំហំជាង១០០០ ហិកតា ដែលមានទីតាំងស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរីត្រូវបានតុលាការកំពុងដំណើរការតាមនីតិផ្លូច្បាប់ ដែលបុគ្គលឪពុកកូនទាំង២នាក់នេះកំពុងស្អុយកេរ្ត៍ឈ្មោះយ៉ាងខ្លាំង បន្ទាប់ពីបានបែកធ្លាយព័ត៌មានលក់ដីខ្យល់ដោយមានចេតនាទុច្ចរិត។

យោងតាមពាក្យបណ្តឹងរបស់មេធាវីតំណាងដោយអាណត្តិ លោក វង្ស មុនាថ បានប្តឹងទៅសាលាដំបូងខេត្តមណ្ឌលគិរីពីឈ្មោះ ណយ ស្រូន ភេទប្រុស ឆ្នាំកំណើត ១៩៥៨ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣០០០០៤៨២ (០១) ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៧ មានទីលំនៅបច្ចុប្បន្ន ផ្លូវ៧៦ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោ រម្យ ខេត្តមណ្ឌលគិរី និងកូនស្រីឈ្មោះ ណយ ស្រីមុំ ភេទស្រី ឆ្នាំកំណើត១៩៩១ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណសៀវភៅគ្រួសារលេខ: ២៣០០៦០២២៣ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៧ មានទីលំនៅបច្ចុប្បន្ន ផ្លូវ៧៦ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយសុំឱ្យតុលាការចេញសាលក្រម ដែលមានសេចក្តីសម្រេច៖ ១.បង្គាប់ឱ្យសហចុងចម្លើយទូទាត់ប្រាក់ត្រឡប់ឱ្យដើមបណ្តឹងចំនួន $320,000.00USD (សាមសិបពីរម៉ឺនដុល្លារអាមេរិក)។ ២. បង្គាប់ឱ្យសហចុងចម្លើយបង់ប្រាក់ជំងឺចិត្ត និងថ្លៃចំណាយប្ដឹងផ្តល់នៅតុលាការទៅឱ្យដើមបណ្តឹងចំនួន 2,500,000.00USD (ពីរលានប្រាំសែនដុល្លា២អាមេរិក) និង៣.ប្រាក់ប្រដាប់ក្តី និងចំណាយលើនីតិវិធីតុលាការជាបន្ទុករបស់ភាគីចុងចម្លើយ។

មេធាវីតំណាងដោយអាណត្តិ វង្ស មុនាថ បានជម្រាបជូនឯកឧត្តមប្រធានសាលាដំបូងខេត្តមណ្ឌលគិរីទៀតថា  ដើមបណ្តឹងបានប្រគល់សិទ្ធិឱ្យឈ្មោះ ដែលជាតំណាងស្របច្បាប់ចុះកិច្ចសន្យា ទិញ-លក់ដីចំការ ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ ពីសហចុងចម្លើយចំនួន 1162.3542 ហិកតា ក្នុងតម្លៃ ៧០០ដុល្លារក្នុងមួយហិកតា។ តាមកិច្ចសន្យានេះឈ្មោះ
(ភាគី (ខ) ជាអ្នកទិញ ហើយឈ្មោះ ណយ ស្រូន និងឈ្មោះ ណយ ស្រីមុំ (ភាគី (ក) ជាភាគីអ្នកលក់។ ដីមាននិយាមកាត្រឹមត្រូវដូចបង្ហាញនៅក្នុងគំនូសបង្ហាញទ្រង់ទ្រាយដីវាស់ដោយ GPS WGS/1984 មានទីតាំងស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី។ ក្នុងកិច្ចសន្យានេះ (ភាគី (ក) សហចុងចម្លើយសន្យា និងធានាយ៉ាងម៉ឺងម៉ាត់ថា ដីដែលបានលក់ខាងលើថាពិតដីកម្មសិទ្ធិឯកជន និងស្របច្បាប់របស់ខ្លួនពិតប្រាកដមែន និងពុំជាប់ពាក់ព័ន្ធការដាក់បញ្ចាំ, ជាដីកម្មសិទ្ធិបុគ្គលផ្សេងៗ, ដីបឹង ឬស្រះរបស់រដ្ឋ, ដីសម្បទាន, ដីបរិស្ថាន, ដែនដីរកសត្វ, ឧទ្យានជាតិ, ដីអង្គភាព, ដីរដ្ឋ, ដីទំនាស់ ឬ ជាដីរបស់ក្រសួងស្ថាប័នណាមួយឡើយ។

ក្រោយពេលចុះកិច្ចសន្យាសហចុងចម្លើយបានទទួលប្រាក់ពីដើមបណ្តឹងជាសាច់ប្រាក់ និងមូលប្បទានបត្រ តាមរយៈលោក ចំនួន៦លើក សរុបជាទឹកប្រាក់ចំនួន $320,000 លើកទី១ ប្រាក់សុទ្ធ Cash ថ្ងៃទី31-01-2019 ចំនួន $50,000, លើកទី២ Cheque “437624” ថ្ងៃទី 13-02-2019 ចំនួន $50,000, លើកទី៣ Cheque “456168” ថ្ងៃទី08-04-2019 $50,000, លើកទី៤ Cheque “496969” ថ្ងៃទី 20-09-2019 ចំនួន $20,000, លើកទី៥ Cheque “496971* ថ្ងៃទី23-10-2019 ចំនួន$ 50,000 និងលើកទី6 Cheque “521558”ថ្ងៃទី29-11-2019 ចំនួន$ 100,000។ តាមកិច្ចសន្យាសហចុងចម្លើយត្រូវមានកាតព្វកិច្ចផ្ទេរសិទិ្ធមកឱ្យដើមបណ្តឹងឱ្យបានស្របច្បាប់ដល់ស្រុក និងបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវ។ ប៉ុន្តែរហូតមកទល់ពេលនេះសហចុងចម្លើយមិនបានអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាទេ។ ពោលគឺនៅពេលដែលក្រុមការងារអន្តរក្រសួងចុះវាស់វែងកាត់ឆ្វៀលដីពីដែនគំរបព្រៃឈើក្នុងឆ្នាំ២០២១ សហចុងចម្លើយមិនបានមកបំពេញនីតិវិធីនិងកាតព្វកិច្ចពេញលេញឱ្យម្ចាស់បំណុលទ។ សហចុងចម្លើយបានប្រមូលទិញដីពីប្រជាពលរដ្ឋដែលកាន់កាប់ដីក្នុងដែនគំរបព្រៃឈើ ហើយលក់មកឱ្យដើមបណ្តឹងដោយធានាថាមានចំនួនជាង ១០០០ហិកតា ប៉ុន្តែទើបតែបានផ្ទេរសិទ្ធិមកឱ្យដើមបណ្តឹងបានតែចំនួន៨១គ្រួសារទេ ហើយទំហំដីប្រហែល៥០០ទៅ៦០០ហិកតាតែប៉ុណ្ណោះ ហើយការផ្ទេរសិទ្ធិនេះបានត្រឹមឃុំប៉ុណ្ណោះ មិនទាន់បានផ្ទេរដល់ស្រុកទេ ដោយនៅពេលចុះបញ្ជីធ្វើប្លង់ប្រព័ន្ធ សហចុងចម្លើយមិនព្រមបំពេញនីតិវិធីឱ្យដើមបណ្ដឹងទេ។

ម្យ៉ាងទៀតនៅពេលដើមបណ្តឹងទៅពិនិត្យមើលដីជាក់ស្ដែង ឃើញថាដីនេះត្រូវបានអ្នកដទៃកំពុងកាន់កាប់អាស្រ័យផល ហើយក៏មិនដឹងថា សហចុងចម្លើយលក់ឱ្យអ្នកដទៃ ឬយ៉ាងណា ពីព្រោះមកទល់ពេលនេះ ដើមបណ្តឹងមិនទាន់បានទទួលដីនៅឡើយទេ។ ហេតុនេះដើមបណ្តឹងមិនអាចរង់ចាំបានតទៅទៀត និងមិនអាចអនុគ្រោះបានទៀតឡើយ ពីព្រោះសហចុងចម្លើយគ្មានដីប្រគល់ឱ្យខ្លួនទេ និងការខកខានមិនអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា ដែលបានធ្វើឱ្យដើមបណ្តឹងខាតបង់ផលប្រយោជន៍យ៉ាងច្រើន។

Filed in: New Category Name, សន្តិសុខ សង្គម

Leave a Reply

Submit Comment
ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 081 827 878 ឬ តាម Whatsapp : 081 827 878 | Telegram : 081 827 878 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​ Khmer Network News | ទូរស័ព្ទ៖ 081 827 878 | អ៊ីម៉ែល៖ reaksasok72@gmail.com

សហការផ្តល់ព័ត៌មាន៖ 081 827 878 | អ៊ីម៉ែល ៖ reaksasok72@gmail.com